Yamaha ចេញ​ម៉ូតូ Aerox ស៊េរី ០១៧ ប្រជែង PCX

  • 2016-12-05 02:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha បាន​បង្ហាញ​ម៉ូតូ​ស៊េរី​ថ្មី ០១៧ Aerox 155 នៅ​ពិព័រណ៍ Motor Expo ប្រទេស​ថៃ ដែល​អាច​​ជា​គូប្រជែង​ខ្លាំង​សម្រាប់ Honda PCX ដោយ​រូបរាង​ស៊ីវិល័យ​ប្រហែល​គ្នា។

ម៉ូតូ​នេះ​មាន​ទំហំ​ម៉ាស៊ីន ១៥៥ សេសេ លើស PCX ០១៦ ដែល​មាន​កម្លាំង​ម៉ាស៊ីន ១៥៣ សេស។ Aerox 155 បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​មួយ ប្រភេទ Water Cooled, SOHC ប្រើ​បច្ចេកវិទ្យា Blue Core និង​អាច​ផ្ទុក​សាំង​បាន ៤,៦ លីត្រ។

Aerox បំពាក់​ចង្កៀង​មុខ​ពីរ ប្រភេទ LED ឯ​ចង្កៀង​ផ្នែក​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED ដូចគ្នា។ ផ្នែក​ខាង​ក្រោម​កែប​ម៉ូតូ​មាន​កន្លែង​ដាក់​ឥវ៉ាន់ (Mega Box) ទំហំ​ធំ ២៥ លីត្រ។

ម៉ូតូ​នេះ​ភ្ជាប់​ដោយ​ប្រព័ន្ធ​សោ​ឆ្លាតវៃ ដោយ​មាន​ប៊ូតុង Fuel និង Seat ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​បើក​កែប​និង​បើក​កន្លែង​ចាក់​ប្រេង​នៅ​ទូក​ម៉ូតូ​ខាង​មុខ។ សម្រាប់​ប្រព័ន្ធ Start/Stop របស់ Aerox ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​និង​ស៊ី​សាំង​កាន់​តែ​តិច។

Aerox 155 ផលិត​ឡើង​មាន​បី Version ដូចជា Aerox ប្រភេទ Standard Version និង ABS Version ដោយ​ទាំង​ពីរ Version នេះ​ពុំ​មាន Sub Tank ឡើយ។ ដោយ​ឡែក ចំពោះ Version ចុង​ក្រោយ​គឺ R Version មាន Sub Tank ដែល​ជា​ប្រព័ន្ធ​ជួយ​ឲ្យ​បូម​ដំណើរការ​កាន់​តែ​រលូន​ល្អ ដំណើរការ​លក្ខណៈ​ស្ព័រ។

ម៉ូតូ​នេះ​មាន ៦ ពណ៌​ដូចជា ក្រហម ស លឿង ខៀវ ប្រផេះ​និង ស​ស្រអាប់។ ចំពោះ​តម្លៃ Aerox R Version គ្មាន ABS នៅ​ប្រទេស​ថៃ ថ្លៃ​ប្រមាណ ៦៦ ៩០០ បាត (ប្រហែល ១ ៩៦៧ ដុល្លារ), Standard Version ៦៣ ៩០០ បាត (ប្រហែល ១ ៨៧៩ ដុល្លារ) រីឯ​ម៉ូដែល ABS Version ថ្លៃ ៧៣ ៩០០ បាត (ប្រហែល ២ ១៧៣ ដុល្លារ)៕

ទស្សនាវីដេអូ៖

អត្ថបទ៖ ផាន់និត