Amazon បង្ហាញ​បច្ចេកវិទ្យា​ថ្មី​​ ប្ដូរ​បែប​បទ​ការ​ទិញ​ទំនិញ​ទាំង​ស្រុង

  • 2016-12-06 02:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​លក់​ទំនិញ​យក្ស​ Amazon ទើប​​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ ដែល​នឹង​មក​ផ្លាស់​ប្ដូរ​បែប​បទ​នៃ​ការ​ទិញ​ទំនិញ​ទាំង​ស្រុង។

បច្ចេកវិទ្យា​ថ្មី​ឈ្មោះ​ថា​ "Just Walk Out” នឹង​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញ​កាន់​តែ​ងាយ​ស្រួល។ វា​​ដំណើរ​ការ​​ដោយ​​មុន​ចូល​ទិញ​ទំនិញ​នៅ​ហាង​ណា​មួយ​គ្រាន់​យក​ទូរសព្ទ​​ដាក់​នៅ​ត្រង់​ម៉ាស៊ីន​ស្កេន​ រួច​​ចាប់​ផ្ដើម​​ប្រតិបត្តិការ​ទិញ​ទំនិញ។

នៅ​ពេល​ដែល​​អ្នក​រើស​ទំនិញ​ណា​មួយ​បច្ចេកវិទ្យា​នឹង​ចាប់​យក​មុខ​ទំនិញ​​នោះ​ដាក់​ចូល​ក្នុង​រទេះ​ទំនិញ​សិប្បនិម្មិត ហើយ​បើ​អ្នក​ប្ដូរ​ចិត្ត​ថា​មិន​រើស​ទំនិញ​នោះ​ បច្ចេកវិទ្យា​នឹង​ដក​យក​មុខ​ទំនិញ​ពី​រទេះ​ភ្លាម។ ពេល​អ្នក​ទិញ​រួច​រាល់​អ្នក​អាច​ដើរ​ចេញ​ពី​ហាង​បាន​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​គិត​លុយ​ ព្រោះ​បច្ចេកវិទ្យា​ឈ្លាសវៃ​នេះ​នឹង​ទូទាត់​សាច់​ប្រាក់​​តាម​រយៈ​គណនី​ Amazon របស់​អ្នក។

ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម៖​​​​​

​​​​​​​បច្ចុប្បន្ន​នេះ​មាន​តែ​ហាង​លក់​ទំនិញ​​ដែល​មាន​ទីតាំង​នៅ​ក្រោម​ការិយាល័យ​ Amazon តែ​មួយ​គត់​ដែល​អាច​ប្រើ​បច្ចេកវិទ្យា​នេះ​បាន​ ហើយ​មាន​តែ​បុគ្គលិក​ Amazon ប៉ុណ្ណោះ​​មាន​សិទ្ធ​ចូល​ទិញ។ ក្រុមហ៊ុន​មាន​គម្រោង​ថា​នឹង​បើក​ដំណើរ​ការ​ហាង​នេះ​ដល់​សាធារណៈ​ជន​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​ផែនការ​ពង្រីក​សាខា​ហាង​​ទំនិញ​នេះ​ឡើយ៕​

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សុខហេង