កូន​តូច​ៗ​គួរ​ឲ្យ​គេង​ប៉ុន្មាន​ម៉ោង​ល្អ?

  • 2016-12-07 03:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​ឲ្យ​កូន​តូច​ៗ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រែប្រួល​ទៅ​តាម​ឪពុក​ម្ដាយ​នីមួយ​ៗ។​ ជា​ធម្មតា​ក្មេង​ៗ​ត្រូវ​ការ​គេង​ច្រើន​​បំផុត​នៅ​ពេល​ទើប​នឹង​កើត ដោយ​ការ​គេង​គឺ​ជា​ពេល​វេលា​ដែល​ពួក​គេ​ចម្រើន​លូតលាស់​និង​បង្កើន​ភាព​រឹង​មាំ​សម្រាប់​រាងកាយ​តូច​របស់​ពួក​គេ។

ត្បិត​តែ​មិន​មាន​ការ​កំណត់​​ជា​រួម​ថា​ទារក​​ទាំង​អស់​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​តារាង​ចំនួន​ម៉ោង​ដែល​អាច​ជា​ជំនួយ​សម្រាប់​ឪពុក​ម្ដាយ​អំពី​ពេល​វេលា​សមរម្យ​សម្រាប់​កូន​ៗ​គេង ដូច​ខាង​ក្រោម៖

  • ក្មេង​ទើប​នឹង​កើត​ជា​ធម្មតា​នឹង​គេង​សរុប​ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់​ចំនួន ១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

  • ទារក​អាយុ ៣ខែ​នឹង​ចាប់​ផ្ដើម​គេង​ពេល​យប់​ច្រើន​ជាង​ពេល​ថ្ងៃ ប៉ុន្តែ​សរុប​ចូល​គ្នា ១៥ម៉ោង​ដដែល​ជា​មធ្យម។

  • មុន​ដល់​អាយុ​៦​ខែ ពួក​គេ​អាច​នឹង​គេង​ដល់ ១១ម៉ោង​នៅ​ពេល​យប់ ដោយ​គេង​ពេល​ថ្ងៃ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។

  • ទារក​អាយុ ៩ខែ​នឹង​គេង​ពី ១១ទៅ១២ម៉ោង​នៅ​ពេល​យប់ និង​គេង​ពេល​ថ្ងៃ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​ម្ដង​ៗ​ខ្ទង់ ២ទៅ៣ម៉ោង។ ​ ​នេះ​គ្រាន់​តែ​ជា​ការ​ណែនាំ​បែប​មូលដ្ឋាន​ប៉ុណ្ណោះ ហើយ​វា​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​និង​ទម្លាប់​ក្មេង​ម្នាក់​ៗ។ យ៉ាង​ណា​មិញ ចំនួន​ម៉ោង​ខាង​លើ​អាច​ជា​ចំណេះដឹង​ល្អ​មួយ​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ដឹង​ថា​តើ​កូន​ៗ​របស់​ពួក​គេ​គេង​បាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ ៕

ប្រភព៖ theasianparent   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី