​ប្រាក់ មុន្នីឧត្ដម ​កំណត់​ជោគវាសនា​​បាល់​ទាត់​​របស់​​ខ្លួន​​ក្រោយ​រៀប​ការ

  • 2016-12-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បាល់ទាត់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ ប្រាក់ មុន្នីឧត្ដម បាន​កំណត់​ពី​ជោគវាសនា​​បាល់ទាត់​របស់​ខ្លួន​ក្រោយ​រៀប​​ការ​​ជា​មួយ​គូរ​ដណ្ដឹង ប្រាក់ ស្រីរ័ត្ន នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។

ប្រាក់ មុន្នីឧត្ដម

​​​​​​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​រូប​គេ​កំណត់​ថា ក្រោយ​រៀប​រួច​​ត្រូវ​បង្កើន​សមត្ថភាព​លេង​បាល់​ឲ្យ​បាន​កាន់​តែ​ខ្លាំង​​ជាង​ពេល​បច្ចុប្បន្ន។ ​ជា​ការ​ពិត​ក្រោយ​ពេល​រៀប​ការ​ត្រូវ​ចំណាយ​ពេល​សម្រាប់​គ្រួសារ ប៉ុន្តែ​ក្រៅ​ពី​​នោះ​ក៏​ត្រូវ​បង្កើន​ការ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ដែរ។

​កីឡាករ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ក្រោយ​ពេល​រៀប​ការ​​ក្នុង​នាម​ជា​កីឡាករ​បណ្ដែតបណ្ដោយ​ខ្លួន​​មិន​ប្រឹងប្រែង​ហ្វឹកហាត់​ឬ​​ហ្វឹកហាត់​ដូច​ធម្មតា​ ច្បាស់​ណាស់​កម្រិត​លេង​បាល់​​របស់​គេ​ នឹង​មាន​ការ​ធ្លាក់​ចុះ​ជាក់​ជា​មិន​ខាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ ឧត្ដម បាន​កំណត់​ថា ​របៀប​លេង​បាល់ ឬ​កម្រិត​សមត្ថភាព​លេង​បាល់​របស់​គេ​ត្រូវ​តែ​ខ្លាំង​ជាង​​សព្វថ្ងៃ ទោះ​បី​រៀប​ការ​រួច​មាន​ការ​ងារ​រវល់​ច្រើន​យ៉ាង​ណា​​ក៏​ដោយ​។

​ប្រាក់ មុន្នីឧត្ដម និង​គូរ​ដណ្ដឹង​ ប្រាក់ ស្រី​រ័ត្ន ​ត្រូវ​បាន​ចាស់​ទុំ​ចូល​ជួប​ពិភាក្សា​​គ្នា​​​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​កាល​​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៦ កន្លងទៅ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី