ចង់ធ្វើអ្នកសារព័ត៌មានមែនទេ? ដាក់ពាក្យមក ត្រូវហើយ!

  • 2016-12-13 06:46:33
  • ចំនួនមតិ

ចន្លោះមិនឃើញ

Sabay មានវិបសាយថ្មីមួយគឺ KANHA ដែលនិយាយពីរឿងគ្រប់យ៉ាងរបស់នារីៗដូចជាការស្លៀកពាក់ ការតុបតែងខ្លួន ស្នេហា សុខភាព រឿងរ៉ាវស្នេហា និងគ្រួសារជាដើម។ ដូច្នេះហើយ យើងត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោងផ្នែកបកប្រែ អ្នកយកព័ត៌មាន និង Editor ដើម្បីមកសរសេរព័ត៌មានលើគេហទំព័រថ្មីមួយនេះ និងមុខតំណែងជាច្រើនទៀតសម្រាប់ក្រុមហ៊ុន Sabay។ អ្នកដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់បន្ថែមតាមរយៈ http://kanha.sabay.com.kh/

ថ្ងៃ​ផុត​កំណត់៖ ២០ ធ្នូ ២០១៦

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

បើ​ចាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com ៕​


ដោយ៖ សុគន្ធី