ជឿ​មិន​ជឿ​ បវរកញ្ញា​ឯក​ កូន​កាត់​ខ្មែរ​-បារាំង​ ហង្ស ម៉ានីតា ចេះដល់​ទៅ​​៤​ភាសា?

  • 2016-12-07 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ម្តាយ​របស់​ប​វរ​កញ្ញា​ឯក​ជយ​លាភី​លេខ​៣ ហង្ស​ ម៉ានីតា បាន​ប្រាប់​ Sabay ថា​កូន​ស្រី​របស់​លោក​ស្រី (ហង្ស ម៉ានីតា) ​មាន​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​ជា​ផ្លូវ​ការ​បាន​៤​ភាសា​។

ភាសា​ទាំង​៤​ដែល​បវរ​កញ្ញា​ឯក​កូន​កាត់​បា​រាំង​រូប​នេះ​អាច​​​ប្រើ​ប្រាស់​បាន​រួម​មាន​ ភាសា​ខ្មែរ​ បារាំង អង់គ្លេស​ និង​ អេស្ប៉ាញ​៖ "ច៎ាស​កូន​ស្រី​ខ្ញុំ ម៉ានីតា គាត់​ចេះ​និយាយ​​ ភាសា​ខ្មែរ​ បារាំង អង់គ្លេស​ និង​ អេស្ប៉ាញ ដែល​ភាសា​ទាំង​បួន​ហ្នឹង​​គឺ​គាត់​និយាយ​បាន​ដូច​តែ​ភាសា​ខ្មែរ​អញ្ចឹង ព្រោះ​រៀន​តាំង​ពី​នៅ​តូច​ម្ល៉េះ"​"។ ម្តាយ ហង្ស ម៉ានីតា ថ្លែង​។

​ប​វរ​កញ្ញា​ឯក​ជយ​លា​ភីលេខ​៣​ ក្នុង​កម្ម​វិធី​ Miss Tourism 2016 ហង្ស ម៉ានីតា មាន​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​ និង​មាន​ឪពុក​ជា​ជន​ជាតិ​បារាំង ​នាង​កើត​ និង​ធំធាត់​ឡើង​នៅ​លើ​ទឹក​ដី​កម្ពុជា​តែ​ម្តង​ ។ សព្វ​ថ្ងៃ​នេះ​យុវតី​វ័យ​១៨ ឆ្នាំ​រូប​នេះ​កំពុង​តែ​សិក្សា​ប​រិញ្ញាប័ត្រ​នៅ​​សកល​វិទ្យា​ល័យ​ឯក​ជន​មួយ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​ ហង្ស ម៉ានីតា៕

​​

អត្ថបទ៖ ឆុង ស៊ីណាន​​

អត្ថបទពេញនិយម
អត្ថបទថ្មី