​ខឹង​ចាញ់​យប់មិញ​ អ្នក​គាំទ្រ​វៀតណាម ​នាំ​គ្នា​ជិះ​ម៉ូតូ​​ដេញ​គប់​កញ្ចក់​ឡាន​ក្រុម​ឥណ្ឌូណេស៊ី

  • 2016-12-08 02:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​គាំទ្រ​វៀតណាម ​បាន​នាំ​គ្នា​ទៅ​កប់​កញ្ចក់​ឡាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ក្រុម​របស់​ខ្លួន​ប្រកួត​ចាញ់។

ឥណ្ឌូណេស៊ី ​បាន​យក​ឈ្នះ​វៀតណាម ៤-៣ (គិត​ទាំង​ពីរ​ជើង) ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ដើម្បី​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​AFF Suzuki Cup 2016 ។ ​ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៅ​កីឡដ្ឋាន My Dinh Stadium ​មក ​ក្រុម​ឥណ្ឌូណេស៊ី ​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​សណ្ឋាគារ​របស់​ខ្លួន​ដើម្បី​សម្រាក​វិញ ប៉ុន្តែ​ក៏​ត្រូវ​ក្រុម​អ្នក​គាំទ្រ​វៀតណាម​វាយ​ឆ្មក់​តែ​ម្ដង។

បើ​តាម​សេចក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា​ មានអ្នក​គាំទ្រ​មួយ​ចំនួន​ជិះ​ម៉ូតូ​តាម​ឡាន​ក្រុង​របស់​ក្រុម​ឥណ្ឌូណេស៊ី ​ហើយ​ក៏​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ឡាន​ក្រុង​នោះ ​បណ្ដាល​ឱ្យ​បែក​កញ្ចក់​ទ្វា​ឡាន​មួយ​កន្លែង​ផង​ដែរ។ ភ្លាម​នោះ ​ឡាន​ក្រុង​ត្រូវ​បង្ខំ​ចិត្ត​ត្រលប់​ទៅ​កីឡដ្ឋាន​ប្រកួត​នោះ​វិញ ​ដើម្បី​រក្សា​សុវត្ថិភាព ​រង់ចាំ​ឡាន​ថ្មី​មក​នាំ​ពួកគេ​ទៅ​វិញ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម