HTC មិន​ទាន់​ចុះ​ចាញ់​ឡើយ ​ឥឡូវ​នេះ​កំពុង​ផលិត​​ទូរសព្ទ​ជំនាន់​ថ្មី

  • 2016-12-09 02:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចំនួន​លក់​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ HTC បាន​បន្ត​ធ្លាក់​ចុះ​​ច្រើន​ឆ្នាំ​មក​ហើយ។​ ធ្លាក់​ចុះ​ខ្លាំង​ពេក​រហូត​ដល់​​មាន​ការ​ងឿង​ឆ្ងល់​ពី​សំណាក់​​អ្នក​តាមដាន​ថា​​ក្រុមហ៊ុន​នឹង​ផលិត​ស្មាតហ្វូន​កំពូល​ថ្មីៗ​ទៀត​ឬ​យ៉ាង​ណា។

​​ថ្ងៃ​នេះ​ការ​ងឿង​ឆ្ងល់​ដែល​កើត​មាន​ឡើង​ទទួល​បាន​ចម្លើយ​ដ៏​ច្បាស់​មួយ​ពី​​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​ទំនាក់ទំនង​សាធារណៈ​​របស់​ HTC គឺ​លោក​ Jeff Gordon។ តាម​រយៈ​សារ​ដែល​លោក ​Jeff ​បង្ហោះ​លើ​គណនី​ Twitter របស់​ខ្លួន​បាន​បញ្ជាក់​ថា​ HTC មិន​បាន​ចុះ​ចាញ់​ឡើយ​ ដោយ​បច្ចុប្បន្ន​នេះ​​ក្រុម​ការងារ​កំពុង​ដុត​ដៃ​ដុត​ជើង​ផលិត​ស្មាតហ្វូន​ជំនាន់​ថ្មី។

មក​ទល់​ពេល​នេះ​​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​​មួយ​ពី​ស្មាតហ្វូន​ម៉ូដែល​ថ្មី​របស់​ HTC ដោយ​មាន​ឈ្មោះ​សម្គាល់​ HTC Ocean ហើយ​មាន​រូបរាង​ស្រដៀង​នឹង​ HTC 10 ដែរ៕​​​​​

រូបរាង​ស្មាតហ្វូន​ដែល​គេ​រំពឹង​ថា​ជា​ស្មាតហ្វូន​ HTC ថ្មី

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង