Toyota Football Grassroots ​ចាប់​ផ្ដើម​នៅ​រាជធានី​ភ្នំ​ពេញ ​មាន​២៤​សាលា​ចូល​រួម

  • 2016-12-09 04:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ GFA Soriya ​តំណាង​អោយ​ Toyota Cambodia ​បាន​ចុះ​ធ្វើ​ football clinic​ នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​២៤​សាលា​សម្រាប់​ក្មេង​ៗ​អាយុ​ក្រោម​១២​ឆ្នាំ ​ដែល​មាន​ឈ្មោះ​ថា​ Toyota Football Grassroots។

ការ​បង្កើត​កម្មវិធី​នេះ​ឡើង ​គឺ​ដើម្បី​ចង់​ឃើញ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​វិសយ​បាល់ទាត់​ដោយ​ចាប់​ផ្ដើម​ពី​ក្មេង​តូច​ៗ ​និង​គោល​បំណង​​មួយ​ទៀត​គឺ​ចង់​ផ្សព្វផ្សាយ​ពី​កម្មវីធី​ Toyota Mekong Cup ​​ដែល​មាន​ក្រុម​បឹង​កេត​អង្គរ​ចូល​រួម​ប្រកួត​ផង​ដែរ។ Toyota Football Grassroots ​នឹង​រៀប​ចំ​ការ​ប្រកួត​សម្រាប់​២៤​សាលា ​ដែល​ចែក​ចេញ​ជា​២​ពូល​(A,B)។ នៅ​ក្នុង​វគ្គ​ជម្រុះ​និង​ធ្វើ​ឡើង​នៅ​ទីលាន​3G​ ចំណែក​ឯ​វគ្គ​ផ្ដាច់​ព្រាត់​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​នា​ថ្ងៃ​ទី​៣១​ខាង​មុខ​នេះ ពោល​គឺ​ចំ​ថ្ងៃ​ដែល​បឹង​កេត​លេង​ក្នុង​ពាន Toyota Mekong Cup ​តែ​ម្ដង។

នៅ​ចាំ​បាន​ថា ​GFA Soriya ​បាន​ជួយ​ជ្រោមជ្រែង​វិសយ​បាល់ទាត់​កម្ពុជា​បាន​ច្រើន​មែនទែន ​ក្នុង​មួយ​រយៈ​មក​នេះ ដោយ​ធ្វើ​ Football Clinic ​ទាំង​នៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​នានា​ជា​ដើម៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម