កីឡាករ​ក្រុម​បាល់ទាត់​ក្រសួង​សុខាភិបាល​ម្នាក់​ត្រូវ​ដក​សិទ្ធិ​ប្រកួត​ជា​រៀង​រហូត

  • 2016-12-09 07:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លិខិត​របស់​គណៈកម្មការ​កីឡា​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-ស្ថាប័ន​ ផ្ញើ​ជូន​ទៅ​គណៈប្រតិភូ​ក្រុម​បាល់ទាត់​ក្រសួង​សុខាភិបាល​បាន​សរសេរ​ថា​ចាប់​ពី​ពេល​នេះ​តទៅ​គណៈកម្មការ​ដក​សិទ្ធិ​លេង​ឲ្យ​កីឡាករ​ ជា​ វឌ្ឍនា​ ឈប់​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរក្រសួង​ចាប់​ពី​ពេល​នេះ​ជា​រៀង​រហូត​តទៅ។​

មូល​ហេតុ​នៃ​ការ​ដក​សិទ្ធិ​ប្រកួត​នេះ​ដោយ​សារ​តែ​កីឡាករ​រូប​នេះ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ ដែល​សាធារណជន​ និង​គណៈកម្មការ​កីឡា​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-ស្ថាប័ន​ មិន​អាច​ទទួល​យក​បាន។​ សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​កីឡា​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-ស្ថាប័ន​នៅ​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៦៕

អត្ថបទ៖ នួន ស៊ីណា​