​ប្លែក! Spider-Man ដុះ​ស្លាប​​នៅ​ក្រោម​ក្លៀក​ក្នុង​ Trailer រឿង​ថ្មី

  • 2016-12-09 07:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trailer ដំបូង​នៃ​ភាពយន្ត​បែប​វីរបុរស​ “Spider-Man: Homecoming” ដែល​ជា​ការ​សហការ​​ផលិត​និង​ចែកចាយ​​វាង​ក្រុមហ៊ុន Sony និង Marvel បាន​ចេញ​នៅ​​ប៉ុន្មាន​ម៉ោង​មុន​នេះ ដែល​បង្ហាញ​ពី​តារា​ប្រុស Tom Holland ជា​តួ​ឯក។​

ក្នុង​ Trailer នេះ​គេ​ឃើញ​មាន​​លេច​វត្តមាន​តួ​អង្គ​សំខាន់ៗ​ដូច​ តារា​សម្ដែង​ប្រុស Michael Keaton សម្ដែង​ជា​តួ (Vulture),  Robert Downey Jr. ដើរ​តួ Tony Stark (Iron Man) និង​តួ​ Spider-Man វគ្គ​មុន​ តារា​សម្ដែង​ប្រុស Peter Parker ជា​តួ​ចោរ​ប្លន់​ធនាគារ ដែល​ពាក់​ម៉ាស Avengers។

វត្តមាន Iron Man ត្រូវ​បាន​គេ​បញ្ចេញ​បន្តិច​នៅ​វគ្គ​ចុងក្រោយ​​នៃ Trailerពេល​ហោះហើរ​ជាមួយ Spider-Man។ ក្នុង​វគ្គ​ថ្មី​នេះ គេ​សង្កេត​ឃើញ​ចំណុច​គួរឲ្យ​ចាប់​អារម្មណ៍​គឺ Spider-Manមាន​ស្លាប​ដែល​ជា​សរសៃ​ពីងពាង​នៅ​ខាងក្រោម​ក្លៀក។ ហើយ​ “Spider-Man: Homecoming” នឹង​ធ្វើ​ការ​បញ្ចាំង​នៅ​​អាមេរិក​នៅ​ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ២០១៧៕

អត្ថបទ៖ ហេង សុធារិទ្ធិ