អនុ​ប្រធាន E-Sport​ ពន្យល់​អត្ថប្រយោជន៍​​ក្លឹប​​ដែល​ចូល​ជា​សមាជិក​សហព័ន្ធ​

  • 2016-12-09 07:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯក​ឧត្ដម​ ជា ច័ន្ទបរិបូរណ៍​ ​អនុ​ប្រធាន​​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​កម្ពុជា (E-Sport) ​បាន​បង្ហាញ​​ពី​អត្ថប្រយោជន៍​ សម្រាប់​ក្លឹប​ដែល​ចូល​រួម​ជា​សមាជិក​របស់​សហព័ន្ធ​​កាល​ពី​ព្រឹកមិញ​​នេះ​នៅ​ក្រសួង​ព័ត៌មាន​ ដោយ​មាន​ក្លឹប​ចំនួន ១២​បាន​ចូល​រួម​​ស្ដាប់។

ឯក​ឧត្ដម​ ជា ច័ន្ទបរិបូរណ៍

​​ឯក​ឧត្ដម​បាន​​ឲ្យ​ដឹង​ថា ​​គ្រប់​ក្លឹប​ដែល​ចូល​រួម​ជា​​សមាជិក​របស់​សហព័ន្ធ​​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​​ជា​ច្រើន​​ ​ពិសេស​គឺ​អាច​បើក​ក្លឹប​កីឡា​អេឡិចត្រូនិក​​មួយ​ដោយ​ស្រប​ច្បាប់។ ​​កាល​ពី​ពេល​កន្លង​ទៅ​សហព័ន្ធ​​​បាន​​ធ្វើ​សេចក្ដី​​ស្នើ​​ទៅ​កាន់​ក្រសួង​អប់រំ​​យុវជន​ និង​កីឡា​ម្ដង​ហើយ​ ​​ស្ដី​ពី​ការ​ទទួល​ស្គាល់​ក្លឹប​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​សហព័ន្ធ។

លោក​បញ្ជាក់​​ពី​អត្ថប្រយោជន៍​​សម្រាប់​ក្លឹប​មាន​ដូច​ខាង​​ក្រោម​៖

​-​ទទួល​បាន​វិញ្ញាបនបត្រ​ជា​សមាជិក​ស្រប​ច្បាប់​ពី​សហព័ន្ធ​

-​ក្លាយ​ជា​សមាជិក​ស្រប​ច្បាប់​​​របស់​សហព័ន្ធ​

-​អាច​លើក​ស្លាក​ឈ្មោះ​​ក្លឹប​របស់​ខ្លួន​បាន​

-​អាច​ទទួល​សមាជិក​​របស់​ខ្លួន​បាន​ (​កីឡាករ​ ទីប្រឹក្សា​ មន្ត្រី​បច្ចេកទេស​)

-​សមាជិក​ក្លឹប​​ត្រូវ​បង់​​ថវិកា​វិភាគ​ទាន​ចំនួន ៦​ពាន់​រៀល​​ដល់​ក្លឹប​ដែល​មាន​សុពលភាព​ ១​ឆ្នាំ​

-​​អាច​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ក្លឹប​របស់​ខ្លួន​បាន​

-​ក្លឹប​មាន​សិទ្ធ​បញ្ជូន​អត្តពលិក​ (សមាជិក​)​ របស់​ខ្លួន​ចូល​រួម​ប្រកួត​ថ្នាក់​រាជ​ធានី-​ខេត្ត​

​​​​​​លក្ខណៈ​ក្នុង​ការ​ចូល​​​​ជា​សមាជិក​​​ក្លឹប៖

-​​លិខិត​អនុញ្ញាត​​បើក​អាជីវកម្ម​​មួយ​ច្បាប់

-​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​​ដែន​ដី​

-​កិច្ច​សន្យា​មួយ​ច្បាប់​ (សហព័ន្ធ​មាន​)

-​ក្លឹប​ត្រូវ​​មាន​ឈ្មោះ ( ឡូហ្គោ​ផ្ទាល់​ខ្លួន​)

-​ក្លឹប​ត្រូវ​បង់​ប្រាក់​សមាជិក​ ២៤ម៉ឺន​រៀល​

-​ក្លឹប​មួយ​ត្រូវ​មាន​កុំព្យូទ័រ​​យ៉ាង​តិច​ ២០ គ្រឿង

-​ទីតាំង​​ក្លឹប​មិន​អនុញ្ញាត​អោយ​មាន​ការ​បិទបាំង​ឡើយ

-​មិន​អនុញ្ញាត​អោយ​ជក់​បារី​ក្នុង​បរិវេណ​ប្រកួត

-​​ត្រូវ​បិទ​ស្លាក​ ឯក​សណ្ឋាន​សិស្ស​ មិន​ឲ្យ​ចូល​លេង

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម