អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​ពាក់ស្បែក​ជើង​ខ្មៅ​គ្រប់​ប្រកួត​របស់​ Ramos

  • 2016-12-09 07:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ត្រូវ​សារព័ត៌មាន​នានា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បន្ទាប់​ពី​រូប​គេ​តែង​បង្ហាញ​ខ្លួន​នៅ​ទីលាន​មិន​ថា​ជាមួយ​ Real Madrid, ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ឬ​កន្លែង​ហ្វឹកហាត់​ជាមួយ​​ស្បែក​ជើង​ទាត់​បាល់​ពណ៌​ខ្មៅ​ជា​និច្ច។

Sergio Ramos

អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​ពាក់​ពណ៌​ខ្មៅ​គ្មាន​រូប​សញ្ញា​ (LOGO) ក្រុម​ហ៊ុន​ណា​ ​គឺ​ដោយ​សារ​ខ្សែ​ការពារ​ស្ដាំ​រូប​នេះ​នៅ​ជាប់​កិច្ច​សន្យា​ជាមួយ​ ក្រុមហ៊ុន​ NIKE។ Ramos និង​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​ដ៏​ធំ​របស់​អាមេរិក​បាន​ចុះ​កុងត្រា​ជាមួយ​គ្នា​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។​ នៅ​ក្នុង​កិច្ចសន្យា​កាល​ណោះ​បាន​បញ្ជាក់​ផង​ដែរ​ថា​ រូប​គេ​ត្រូវ​ពាក់​ស្បែក​ជើង​ខ្មៅ​៦ខែ​ចុងក្រោយ​មុន​ពេល​កិច្ចសន្យា​អស់​សុពលភាព។

យ៉ាង​ណា​ក៏​ដោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​កិច្ច​សន្យា​ជាមួយ​ NIKE នឹង​ចប់​សព្វគ្រប់​មាន​ន័យ​ថា​កីឡាករ​វ័យ​៣០​ឆ្នាំ​​មាន​សិទ្ធ​ចុះ​កុងត្រា​ជាមួយ​ក្រុម​ហ៊ុន​ថ្មី​ ហើយ​អ្នកគាំទ្រ Real Madrid និង​អេស្ប៉ាញ​​នឹង​ឃើញ​ Sergio Ramos រត់​លើ​ទីលាន​ប្រកួត​ជាមួយ​ស្បែក​ជើង​ចម្រុះ​ពណ៌​ដូច​ពី​មុន​ជាក់​ជា​មិនខាន៕​

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន