ល្បីបាត់! Taylor Swift និង Zayn ចេញ​បទ​រួម​គ្នា​សម្រាប់​រឿង “Fifty Shades Darker”

  • 2016-12-09 07:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់​មុខ​អស់​រយៈ​ពេល​យូរ Taylor Swift បាន​កក្រើក​ពិភពលោក​ម្ដង​ទៀត​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​ដ៏​សិចស៊ី​​សម្រាប់​រឿង “Fifty Shades Darker” ដែល​ជា​រឿង​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត Zayn បាន​ចូលរួម​ច្រៀង​ជាមួយ Taylor Swift ក្នុង​បទ​ក្រោម​ចំណង​ជើង​ថា "I don't want to live forever”។

បន្ទាប់​ពី​ Taylor Swift បាន​បង្ហោះ​ Teaser បទ​ថ្មី​នេះ​ទៅ​លើ​បណ្ដាញ​សង្គម​នានា​ដូច​ជា Facebook, Instagram និងTwitter គេ​ឃើញ Gigiដែល​ជា​មិត្ត​ស្រី​របស់ Zayn ហើយ​ក៏​ជា​មិត្ត​ល្អ​ជាមួយTaylor ផង​នោះ​បាន​បង្ហាញ​ការ​​គាំ​ទ្រ​ទៅ​លើ​តារា​ទាំង​២​ដួង​ដោយ​បាន​បង្ហោះ​គ្រប​រូប​​បទ "I don't want to live forever” ទៅ​លើ Twitter របស់​នាង។ ក្នុង​នោះ​ដែរ គេ​ឃើញ​មាន​ Lena Dunham បាន​សម្ដែង​សេចក្ដី​រំភើប​ចំពោះ​ការ​ចេញ​បទ​នេះ​ ព្រោះ​មិត្ត​ប្រុស​របស់​នាង Jack Antonoff បាន​ចូលរួម​ចំណែក​តាក់តែង​និពន្ធ​បទ "I don't want to live forever”​ ជាមួយ​នឹង Sam Dew ព្រម​ទាំងTaylor Swift ហើយ​រឹត​តែ​អស្ចារ្យ​ Zayn ក៏​មាន​សំនៀង​នៅ​ក្នុង​នោះ​ទៀត។

ចំណែក​ភាពយន្ត “Fifty Shades Darker” ដែល​សម្ដែង​ដោយ Jamie Dornan និង Dakota Johnson នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​ចាប់​ពី​​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ៕

#fiftyshadesdarker #idontwannaliveforever

A video posted by Taylor Swift (@taylorswift) on

​​​​​

ប្រែ​សម្រួល៖ សីលា