សមាជិក I.O.I ម្នាក់​ជួប​ទុក្ខ​ធំ លោក​យាយ​ស្លាប់

  • 2016-12-09 07:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sejeong សមាជិក​ក្រុម​ចម្រៀង I.O.I បាន​​ចេញ​មក​ប្រកាស​ថា​​នៅ​ថ្ងៃ​នេះ​ថា លោក​យាយ​របស់​ខ្លួន​បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ ។ កត្តា​នេះ​បាន​នាំឲ្យ Sejeong ផ្អាក​ការ​សម្ដែង​គ្រប់​កម្មវិធី។

អ្នក​តំណាង​ម្នាក់​​របស់​ផលិតកម្ម Jellyfish  បាន​​ចេញ​សេចក្ដី​ប្រកាស​ថា៖ "កាល​ពី​យប់​មិញ Sejeong បាន​ប្រាប់​ថា លោក​យាយ​របស់​នាង​បាន​ស្លាប់​ហើយ។ ព្រោះ​តែ​រឿង​នេះ​ នាង​នឹង​មិន​សម្ដែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ថ្ងៃ​នេះ​ទេ ជំនួស​វិញ​ដោយ​ការ​ថត​ទុក។ ពួក​យើង​ក៏​បាន​ពិភាក្សា​ជាមួយ​ទូរទស្សន៍ KBS ផង​ដែរ។ បច្ចុប្បន្ន​ Sejeong កំពុង​នៅ​ផ្ទះ​បុណ្យ​។ សម្រាប់​កាល​វិភាគ​នៅ​ថ្ងៃ​ខាង​មុខ​ប្រហែល​ត្រូវ​កែតម្រូវ​"។

ថ្មី​នេះ​ក្នុង​កម្មវិធី "Happy Together” របស់ ទូរទស្សន៍ KBS​ Sejeong ក៏​បាន​និយាយ​ពី​បញ្ហា​សុខភាព​ដុនដាប​​​របស់​លោក​យាយ​ខ្លួន​​ផង​ដែរ៕ ​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម