​លីគ​ទី២ សប្ដាហ៍​នេះ​ក្រុម​​ខ្លាំង​ទាំង​​ពីរ​ ​​​​អគ្គិសនី ​ប៉ះ​គីរីវង់​

  • 2016-12-09 08:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​អគ្គិសនី​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ដូច​គ្នា ​​គីរីវង់​សុខ​សែន​ជ័យ​ ក្នុង​ជំនួប​សប្ដាហ៍​ទី​៧ នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​លំដាប់​ទី​២ របស់​កម្ពុជា​​នៅ​ទឹក​ដី​ខេត្ត​ព្រៃវែង​វេលា​ម៉ោង៣:៣០​នាទី​នា​ថ្ងៃ​​អាទិត្យ​ ទី​១១​ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ។

​ក្រុម​បាល់ទាត់​អគ្គិសនី​កម្ពុជា​​ បច្ចុប្បន្ន​ស្ថិត​នៅ​កំពូល​តារាង​នៃ​លីគ​​លំដាប់​ទី​២ របស់​កម្ពុជា​​ ខណៈ​ក្រុម​គីរីវង់​ស្ថិត​នៅ​លេខ​រៀង​ទី​២ ​នៃ​​​តារាង​ពិន្ទុ។ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​​មាន​ ១៣​ពិន្ទុ​ស្មើ​គ្នា និង​មាន​គ្រាប់​បាល់​ចំណេញ​ ១៤​គ្រាប់​ដូច​គ្នា។ ដូច្នេះ​មាន​ន័យ​ថា ប្រសិន​បើ​ក្រុម​ណា​ឈ្នះ​ក្នុង​ជំនួប​នេះ​​ នឹង​អាច​ដាច់​​៣​ពិន្ទុ​ពី​ក្រុម​លេខ២។

​ប្រកួត​ចុង​ក្រោយ​របស់​អគ្គិសនី​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​យក​​ឈ្នះ​ក្រុម​កំពង់​ស្ពឺ ៧-១​។ ចំណែក​ក្រុម​គីរីវង់​​ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុម​​សៀមរាប​អង្គរ ២-២​​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង​៕

តារាង​ពិន្ទុ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម