ស្ត្រី​ហ្វីលីពីន​ម្នាក់​ឡើង​ល្បី​មួយ​រំពេច​ដោយសារ​មុខ​ដូច​តារា​ហូលីវូដ

  • 2016-12-09 08:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​ជនជាតិ​ហ្វីលីពីន​ឈ្មោះ​ Edcell Ched ត្រូវ​បាន​ភ្ញៀវ​ក្នុង​ហាង "Jolibee”​ មួយ​ដែល​នាង​ធ្វើ​ការ ​​នៅ​ឯ​ក្រុង Navotas នៃ​ប្រទេស​ហ្វីលីពីន លួច​ថត​​និង​បង្ហោះ​រូប​របស់​នាង​ទៅ​ក្នុង Facebook ​ដោយសារ​តែ​ភ្ញៀវ​ម្នាក់​នោះ​មើល​​ឃើញ​ថា Edcell Ched មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​តួឯក​ស្រី​ក្នុង​រឿង "The 5th Wave” Chloe Grace Moretz ខ្លាំង​ពេក។

​​​​​​​​​​រូប​ថត​មួយ​សន្លឹក​នេះ​ក៏​បាន​ធ្លាយ​ដល់​​តារា​សម្ដែង Chloe Grace Moretz ដោយសារ​តែ​ការ​ចែក​ចាយ​បន្ត​បន្ទាប់​គ្នា​​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេងៗ ធ្វើ​ឲ្យ​ Chloe មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ Edcell Ched មាន​មុខមាត់​ដូច​នាង​ខ្លាំង​។ ​ប្រជាប្រិយភាព​របស់ Edcell Ched ក៏​បាន​ឡើង​ស្រឺត​មួយរំពេច​ដោយសារ​តែ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ។

ប្រែ​សម្រួល៖ សីលា