Acleda Cup 2016 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ នឹង​ធ្វើ​ឡើង​ស្អែក​​ហើយ

  • 2016-12-09 09:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​បាល់ទាត់​មិន​អាជីព​ពាន​រង្វាន់ Acleda Cup 2016 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​មក​ដល់​ហើយ​ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្អែក​នេះ​​ក្រុម​សាខា​បារាយណ៏ ជួប​ក្រុម​សាខា​កំពង់ស្ពឺ ​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១​នៅ​កីឡដ្ឋាន​វេស្ទើន​នា​ម៉ោង​ ៣:១៥​នាទី។

​​ក្រៅ​ពី​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ១​ក៏​មាន​ការ​ប្រកួត​មួយ​គូ​ទៀត​​ ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣​​រវាង​ក្រុម​ការិយាល័យ​​កណ្ដាល ឃ ​ជា​មួយ​​សាខា​ស្រីសន្ធរ ​នា​វេលា​ម៉ោង​១:៣០​​នាទី​ផង​ដែរ​។

​Acleda Cup 2016 បាន​ដំណើរ​ការ​ប្រកួត​តាំង​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​ម្ល៉េះ ដោយមាន​៧២​ក្រុម​តំណាង​ឲ្យ​ការិយាល័យ​កណ្ដាល និង​សាខា​ធនាគារ​អេស៊ី​លីដា​ចូលរួម។

​  ​ពាន​រង្វាន់​នេះ​មិន​មាន​​ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​នោះ​ទេ ក្រុម​ដែល​ឈ្នះ​​ជើង​ឯក​ និង​ជើង​ឯក​រង​ នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍ និង​ពាន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​