​ការងារ​សង្គម​​​រួម​ចំណែក​​​​ឲ្យ​ស្ត្រី​​​ខ្មែរ​​១​​រូប ទទួល​​បាន​ពាន​រង្វាន់​ ​ពី​​ប្រទេស​ចិន​

  • 2016-12-09 09:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ខ្មែរ​ ១​​រូប​​ បាន​ទទួល​ពាន​រង្វាន់ ​​​​​ក្នុង​​វេទិកា​​អ្នក​​ដឹក​នាំ​ស្ត្រី​វ័យ​ក្មេង​​ ពី​​ទី​ក្រុង​ប៉េកាំង ​​​​ប្រទេស​ចិន​ នា​ពេល​​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ពាន​រង្វាន់​​​​​​​ចំនួន​​៧​​​ របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏​ធំ​របស់​ប្រទេស​ចិន ត្រូវ​បាន​ប្រគល់​ជូន​​​​ ស្ត្រី​​ឆ្នើម​ក្នុង​វិស័យ​​​នានា​ជា​ច្រើន​ ជា​ពិសេស​​​អ្នក​មក​ពី​វិស័យ​ជំនួញ។

កញ្ញា​ ខែក ខេមរ៉ាត ជា​ស្ត្រី​​ខ្មែរ​ដែល​​​ទទួល​បាន​​​ពាន​រង្វាន់​ ឈ្មោះ​ Rising Star Award ខាង​លើ​ បាន​ប្រាប់​ថា​ មូល​ហេតុ​​ ​ខ្លួន​ត្រូវ​បាន​​​​ជាប់​ឈ្មោះ​ជ្រើស​រើស​​​ទទួល​​ពាន​រង្វាន់​ខាង​លើ​នោះ ​គឺ​ដោយ​មាន​ការ​វាយ​តម្លៃ​​ លើ​ភាព​ជោគ​ជ័យ​ក្នុង​​អាជីវកម្ម ចំណេះ​ដឹង និង​​កិច្ច​ការងារ​មនុស្ស​ធម៌​​​​របស់​ខ្លួន​។

កញ្ញា​ ខែក ខេមរ៉ាត ដែល​ជា​ នាយិកា និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន ប្លូ មេឌា ហ្វីម ខេមបូឌា បាន​បន្ថែម​​​ថា ​តាម​រយៈ​​ការងារ​មនុស្ស​​ធម៌ បាន​ចូល​រួម​ចំណែក​​ធ្វើ​ឲ្យ​ កញ្ញា ទទួល​បាន​ពាន​រង្វាន់​នោះ។​ ជាក់​ស្ដែង​ គឺ​ការ​​បរិច្ចាគ​ប្រាក់​ចំណូល​​​ ៥​% របស់​ក្រុមហ៊ុន​ផ្ទាល់​​​ ជួយ​ទៅ​ដល់​ក្មេង​កំព្រា​ក្រី​ក្រ ចាស់​ៗ​គ្មាន​ទី​លំនៅ តាម​​ការ​ជូន​​ជា​អំណោយ​ផ្សេង​ៗ។​

គួរ​រំលឹក​ផង​ដែរ​ថា ពាន​រង្វាន់ Rising Star Award ខាង​លើ​ត្រូវ​បាន​រៀប​ចំ​ដោយ​ ក្រុមហ៊ុន​ Caixin ជា​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​មួយ​របស់​ប្រទេស​ចិន ផ្ដោត​សំខាន់​ទៅ​លើ​​ការងារ​មុខ​​ជំនួញ និង​នយោបាយ​។ ក្រៅ​ពី​ពាន​រង្វាន់​​នោះ ក៏​​មាន​ពាន​រង្វាន់​ Outstanding Women Award ​ផ្ដល់​ជូន​​ជ័យ​លាភី​ស្ត្រី​​ឆ្នើម​លេច​ធ្លោ​ផង​ដែរ​។

​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម