ឯកឧត្ដម ថៃ នរៈសត្យា៖ កុំ​​ជ្រួល​ជ្រើម ​វីដេអូ​ក្រុម​នារី​ស្លៀក​សំលៀកបំពាក់​របាំ​ រាំ​បទ​ញាក់ ព្រោះ...

  • 2016-12-09 10:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ ថ្លែង​មក​កាន់​ Sabay ថា សូម​កុំ​អោយ​អ្នក​លេង​បណ្ដាញ​សង្គម ហ្វេសបុក ជ្រួលជ្រើម​ខ្លាំង​ពេក​ព្រោះ​វីដេអូ នោះ​មិន​ដឹង​មក​ពី​ប្រភព​ណា​ច្បាស់​លាស់​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ហើយ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ផ្សាយ​ថា ក្រសួង​វប្បធម៌​កំពុង​តាម​ដាន​នោះ​គឺ​មិន​ពិត​ទេ​។ ម្យ៉ាង​វិញ​ទៀត ករណី​នេះ​ដូចជា គ្មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ដែរ លោក​មើល​ទៅ​ដូចជា​របាំ​ប្រពៃណី​របស់​ជនជាតិ​មួយ​ក៏​ថា​បាន ហើយ​បើ​មើល​ទៅ​​ដូច​ជា​មិន​នៅ​ស្រុក​ខ្មែរ​ទេ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ បាន​ថ្លែង​ទៀត​ថា មុន​នឹង​ជ្រួលជ្រើម​លើ​រឿង​អ្វី​មួយ​សូម្បី​ស្រាវជ្រាវ​ប្រភព​ឱ្យ​ច្បាស់លាស់​សិន កុំ​ទាន់​វាយ​តម្លៃ​តាម​ការ​មើល​ឃើញ​គ្មាន​ប្រភព​ច្បាស់​លាស់​។

អត្ថបទ៖ ថោ ​ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម