ញាក់​សាច់! អាកាសធាតុ​ត្រជាក់ រហូត​ដល់ ដក​៤៣​អង្សាសេ នៅ​ម៉ុងហ្គោលី

  • 2016-12-10 01:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​អាកាសធាតុ​ត្រជាក់ នៅ​តំបន់​ម៉ុងហ្គោលី​ឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ដែរ ហើយ​បាន​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ទៀត​ផង។

កាល​ពី​ថ្ងៃ​អង្គារ ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៦ សប្ដាហ៍​នេះ អាកាសធាតុ នៅ​ក្នុង​ទីក្រុង Hulunbuir នៃ​តំបន់​ម៉ុងហ្គោលី បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង មិន​គួរ​ឲ្យ​ជឿ រហូត​ដល់​ទៅ ដក​៤៣,៨​អង្សាសេ ដែល​ជា​សីតុណ្ហភាព​ត្រជាក់​បំផុត នៅ​ក្នុង​កំណត់ត្រា​របស់​ប្រទេស​ចិន ក្នុង​រដូវ​រងា​នេះ​។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ឧតុនិយម បាន​ធ្វើ​ការ​ព្យាករ​ទុក​រួច​ទៅ​ហើយ​ថា វា​នឹង​ក្លាយ​ជា​រដូវ​រងា​ដ៏​ត្រជាក់​បំផុត របស់​ប្រទេស​ចិន បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដោយ​សារ​តែ​ឥទ្ធិពល​នៃ បាតុភូត​បរិយាកាស​សមុទ្រ (La Nina) និង លំហូរ​នៃ​ម៉ាស​ខ្យល់​ពី​តំបន់​អាក់ទិក៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង