Pep Guardiola ចង់​ឲ្យ​ FIFA អនុញ្ញាតឲ្យ១​ប្រកួត​អាច​ដូរ​កីឡាករ​បាន​ ៥ ឬ៦​នាក់​

  • 2016-12-10 02:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​និយាយ​ថា​សហព័ន្ធ​បាល់ទាត់​ពិភពលោក​គួរ​ពិចារណា​អនុញ្ញាត​ឲ្យ​មាន​ការ​ប្ដូរ​កីឡាករ​ ពី​៤​ទៅ​៦​នាក់​ក្នុង​១​ប្រកួត​ដើម្បី​កុំ​ឲ្យ​កីឡាករ​នឿយហត់​ខ្លាំង​ពេក។

Pep Guardiola

ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ឆ្លើយ​តប​នឹង​រឿង​ដែល​ FIFA កំពុង​ពិចារណា​ការ​បង្កើន​ចំនួន​ក្រុម​នៅ​ World Cup រហូត​ដល់​៤៨​ក្រុម, ចែក​ជា​១៦​ពូល ហើយ​១​ពូល​មាន​៣​ក្រុម។

បុរស​វ័យ​៤៥​ឆ្នាំ​គិត​ថា​ការ​បង្កើន​ចំនួន​ក្រុម​ នឹង​មាន​​ប្រកួត​ច្រើន​ហើយ​វា​ហាក់​ដូច​ជា​សម្លាប់​កីឡាករ​ដូច្នោះ​ដែរ។ "FIFA ចង់​បង្កើន​ចំនួន​ប្រកួត​តែ​​មិន​គិត​ពី​ផល​ប៉ះ​ពាល់​លើ​គុណភាព​លេង។ កីឡាករ​ត្រូវ​ការ​ដកដង្ហើម​ ត្រូវ​​សម្រាក និង​ត្រូវ​​បន្ធូរ​អារម្មណ៍។ បច្ចុប្បន្ន​១​ប្រកួត​ដូរ​បាន​ត្រឹម​៣​នាក់​ប៉ុណ្ណោះ ហេតុ​អ្វី​គេ​មិន​គិត​ដល់​ការ​ដូរ​៤, ៥ ឬ​៦​ផង?។ ធ្វើ​ដូច្នេះ​កីឡាករ​កាន់​តែ​ច្រើន​អាច​លេង​បាន​ក្នុង​១​ប្រកួត ហើយ​គ្រូ​បង្វឹក​ក៏​អាច​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ដែរ”។ Pep ប្រាប់​ដូច្នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន