មក​ស្គាល់ អ្នក​បម្រើ​ស្រី​លើ​យន្តហោះ វ័យចាស់​បំផុត​លើ​ពិភពលោក

  • 2016-12-10 02:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី Bette Nash វ័យ​៨០​ឆ្នាំ បាន​និង​កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើ​ស្រី​លើ​យន្តហោះ អស់​រយៈ​ពេល​ជិត​៦០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ «Eastern Airlines» ដែល​បច្ចុប្បន្ន​ប្តូរ​មក​ជា «American Airlines» វិញ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៧ មក​ម្ល៉េះ ដោយ​ពេល​នោះ លោក​ស្រី​មាន​អាយុ​២១ឆ្នាំ ហើយ​លោក Dwight Eisenhower ជា​ប្រធានាធិបតី​អាមេរិក (ទី​៣៤) ចំណែក​សំបុត្រ​យន្តហោះ​មាន​តម្លៃ​ត្រឹម​តែ ១២​ដុល្លារ​ប៉ុណ្ណោះ។

គេ​ជឿ​ជាក់​ថា លោក​ស្រី​ប្រហែល​ជា អ្នក​បម្រើ​ស្រី​នៅ​លើ​យន្តហោះ​យូរ​បំផុត​របស់​អាមេរិក

នៅ​ពេល​លោក​ស្រី Bette ចាប់​ផ្តើម​ធ្វើ​ការ​ដំបូង យន្តហោះ​មាន​ភាព​ប្រណីត​ខ្លាំង​ណាស់។ ពេលនោះ អ្នក​បម្រើ​នៅ​លើ​យន្តហោះ បម្រើ​អាហារ​ភ្ញៀវ ដោយ​ពាក់​ស្រោម​ដៃ​ពណ៌​ស ហើយ​ភ្ញៀវ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជក់​បារី នៅ​លើ​យន្តហោះ​ទៀត​ផង។ បើ​ទោះ​បី​ជា​លោក​ស្រី បាន​មើល​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង នៃ​ឧស្សាហកម្ម​មួយ​នេះ ប៉ុន្តែ​លោក​ស្រី​នៅ​តែ​ស្រលាញ់ នូវ​អ្វី​ដែល​លោក​ស្រី​កំពុង​ធ្វើ​ដដែល។

លោក​ស្រី Better បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ភ្ញាក់​ផ្អើល ក្នុង​អំឡុង​អាជីព​របស់​លោក​ស្រី គឺ​ការ​ផ្លាស់​ប្តូរ​នៃ​បច្ចេកវិទ្យា។ ទោះ​ជា​បច្ចេកវិទ្យា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង តាម​រយៈ​អាជីព​មួយ​នេះ ប៉ុន្តែ​លោក​ស្រី​ជឿ​ជាក់​ថា វា​មិន​អាច​ជំនួស​ការងារ​របស់​លោក​ស្រី​បាន​ឡើយ។

គួរ​បញ្ជាក់​ថា ដរាប​ណា​លោក​ស្រី​នៅ​តែ​មាន​សុខភាព​ល្អ លោក​ស្រី​នឹង​មិន​មាន​គម្រោង​ចូល​និវត្តន៍​ឡើយ។ «ហេតុ​អ្វី​ឈប់​ធ្វើ​ការ​? វា​នៅ​តែ​សប្បាយ»។ លោកស្រី Better បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង