Jessica នាំ​គ្រប់​គ្នា​ទៅ​កាន់​ពិភព​ដ៏​ស្រស់​ស្អាត​ក្នុង​ MV ថ្មី "Wonderland”

  • 2016-12-10 02:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ Girls' Generation Jessica បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​បទ "Wonderland” ពី​អាល់ប៊ុម​ទោល​ទី​ពីរ​របស់​នាង​ដែល​ទើប​នឹង​ចេញ​កាល​ពី​យប់​មិញ។

ជាមួយ​ប្លង់​ថត​ពោរពេញ​ដោយ​ទេសភាព​ស្រស់​​ត្រកាល វីដេអូ​ចម្រៀង​ថ្មី​នេះ​បាន​បង្ហាញ​សម្រស់​មួយ​បែប​ទៀត​របស់​ Jessica រួម​នឹង​ក្បាច់​រាំ​រស់​រវើក​សក្ដិសម​នឹង​ចង្វាក់​ភ្លេង និង​អត្ថន័យ​ចម្រៀង​ដែល​បង្ហាញ​ពី​នារី​ម្នាក់​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍។

មិន​ខុស​ពី​អាល់ប៊ុម​ដំបូង "With Love, J” ក្នុង​អាល់ប៊ុម​ថ្មី​នេះ Jessica ក៏​បាន​ចូលរួម​ចំណែក​ធំ​ផង​ដែរ​សម្រាប់​ការ​និពន្ធ និង​ការ​ផលិត ដោយ​បាន​សរសេរ​ទំនុក​ចម្រៀង​សម្រាប់​បទ​ចម្រៀង ៤បទ​ក្នុង​ចំណោម​បទ​ចម្រៀង ៦បទ។ អាល់ប៊ុម "Wonderland” ក៏​ជា​ការ​វិល​ត្រលប់​ដំបូង​ផង​ដែរ​របស់ Jessica ក្នុង​រយៈ​ពេល​៧​ខែ​នេះ ៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន