លុប​គណនី​ ​Youtube​ ​រក​លុយ​បាន​ច្រើន​ជាង​គេ​ ​គឺ​មិន​មែន​ជា​រឿង​ពិត

  • 2016-12-10 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​លុប​ ​ PewDiePie​ ​ដែល​ជា​គណនី​ ​Youtube​ ​មាន​អ្នក​ ​Subcribe​ ​ច្រើន​បំផុត​ ​និង​រក​ចំណូល​បាន​ជាង​ ​១៥​ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​គឺ​មិន​មែន​ជា​រឿង​ពិត។

លោក​ ​Felix​ ​ដែល​ជា​ម្ចាស់គណនី​ ​PewDiePie​ ​ធ្លាប់​ចេញ​វីដេអូ​បង្ហាញ​ថា​គាត់​នឹង​លុប​គណនី​ ​Youtube​ ​របស់​គាត់​ប្រសិន​បើ​វា​មាន​ចំនួន​អ្នក​ ​subcribe​ ​ដល់​ ​៥០​ ​លាន​នាក់។ ក្នុង​វីដេអូ​នោះ​គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មូលហេតុ​ដែល​គាត់​លុប​គណនី​ព្រោះ​ ​Youtube​ ​បាន​កែប្រែ​ប្រព័ន្ធ​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គាត់​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

លុះ​មក​ដល់​សប្ដាហ៍​នេះ​ ​PewDiePie​ ​គឺ​ពិត​ជា​មាន​អ្នក​ ​Subcribe​ ​ដល់​ទៅ​ជាង​ ​៥០​ ​លាន​នាក់​ឯណោះ​ ​ហើយ​លោក​ ​Felix​ ​ក៏​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​លុប​គណនី​ ​Youtube​ ​របស់​គាត់​មែន​ ​តែ​គណនី​ដែល​លុប​នោះ​គឺ​មិន​មែន​ ​PewDiePie​ ​នោះ​ទេ។

ក្នុង​វីដេអូ​ថ្មី​នោះ​លោក​ ​Felix​ ​បញ្ជាក់​ថា​ការ​ប្រកាស​លុប​គឺ​គ្រាន់​ជា​ការ​និយាយ​លេង​ប៉ុណ្ណោះ​ ​ខណៈ​គាត់​បន្ថែម​ថា​ ​នឹង​លុប​ប្រសិន​មាន​អ្នក​ ​Subcribe​ ​ដល់​ ​១០០​ ​លាន​នាក់។

សម្រាប់​ករណី​នេះ​គេ​អាច​មើល​ឃើញ​ថា​ជា​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​អ្នក​ ​subcribe​ ​ដ៏​មាន​ប្រសិទ្ធភាព​ ​ខណៈ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​បណ្ដា​សារព័ត៌មាន​ជា​ច្រើន៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី