កាន់​តែ​សាហាវ! ភាពយន្ត​សង្គ្រាម​មនុស្ស​និង​ស្វា​​ចេញ Trailer វគ្គ​៣

  • 2016-12-10 04:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ជា​ស៊េរី​អំពី​សង្គ្រាម​មនុស្ស​និង​ស្វា "Planet of the Apes” បាន​ត្រលប់​មក​វិញ​ហើយ ជាមួយ​ Trailer សម្រាប់​វគ្គ​៣​ដែល​ទើប​ចេញ​កាល​ពី​យប់​មិញ។

វីដេអូ Trailer សម្រាប់​ភាពយន្ត "War for the Planet of the Apes” ដែល​ដឹកនាំ​ដោយ Matt Reeve ត្រូវ​បាន​បញ្ចេញ​កាល​ពី​យប់​ថ្ងៃ​សុក្រ ជាមួយ​សាច់​រឿង​មិន​ខុស​ពី​វគ្គ​មុន​ៗ គឺ​ពួក​មនុស្ស​នៅ​តែ​បង្ក​សង្គ្រាម​ជាមួយ​ក្រុម​ស្វា​ដដែល។ ក្នុង​វគ្គ​នេះ​ដែរ មេ​ក្រុម​ស្វា Caesar ដែល​សម្ដែង​ដោយ​ Andy Serkis នឹង​ត្រូវ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​វរសេនីយ៍ឯក the Colonel សម្ដែង​ដោយ Woody Harrelson។

Serkis ធ្លាប់​បាន​និយាយ​ពី​តួ​អង្គ​របស់​ខ្លួន​ថា៖ "Caesar ដែល​មាន​ក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស ក្នុង​វគ្គ​នេះ នឹង​ទទួល​រង​ស្ថានភាព​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ទ្រាំ​លែង​បាន។ ការ​បាត់​បង់​សត្វ​ស្វា​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គេ​នឹង​ធ្វើ​ឲ្យ​គេ​ធ្លាក់​ចូល​​សង្គ្រាម​ដ៏​ក្ដៅ​គគុក"។

ភាពយន្ត​នេះ​ដែរ​គឺ​ជា​វគ្គ​បន្ត​ពី​ "Dawn of the Planet of the Apes” កាល​ពី​ឆ្នាំ​២០១៤ និង​វគ្គ​មួយ "Rise of the Planet of the Apes” ចេញ​ឆ្នាំ​២០១១។

"War for the Planet of the Apes” នឹង​ចេញ​បញ្ចាំង​តាម​រោងភាពយន្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ ៕

តួ​អង្គ​ស្វា​ក្នុង​ឈុត​ក្រៅ​ឆាក

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី