Cambodia All Stars ​សម​ជើង​ជាមួយ African All Stars ​នៅ​ល្ងាច​ស្អែក​នេះ

  • 2016-12-10 06:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Cambodia All Stars ​នឹង​ធ្វើ​ការ​ប្រកួត​សម​ជើង​ជាមួយ​ក្រុម African All Stars ​នៅ​ល្ងាច​ម៉ោង​៣:០០​នាទី​ស្អែក​នេះ ​នា​ពហុ​កីឡដ្ឋាន​ជាតិ ​មុន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​មក​ពី​ប្រទេស​ម៉ារ៉ុក​នៅ​ថ្ងៃ​ទី​១៨​ខែ​ខាង​មុខ​នេះ។

African All Stars

នេះ​ជា​ការ​សម​ជើង​លើក​ទី​១​សម្រាប់​ក្រុម Cambodia All Stars ​មុន​ការ​ប្រកួត​មិត្តភាព​ផ្លូវការ​ឈាន​មក​ដល់។ ​ដោយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ទេព ឡុងរចនា ​ក្រុម​ Cambodia All Stars ​ទាំង​អស់​នឹង​ធ្វើ​ការ​ហ្វឹកហាត់​និង​ប្រកួត​ភាព​ជាមួយ​ក្រុម​ក្នុង​ស្រុក​សិន មុន​ធ្វើ​ការ​ជម្រុះ​យក​២៣​នាក់​ត្រៀម​ប្រកួត​ធំ​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ មុន្នីរម្យ