Zidane ថា​ Ronaldo មិន​មែន​ត្រឹម​ជា​កីឡាករ​ល្អ​ តែ​ក៏​​ជា​ពលរដ្ឋ​ល្អ​ដែរ​

  • 2016-12-10 07:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​និយាយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​រឿង​មិន​បង់​ពន្ធ​របស់ Cristiano Ronaldo ថា​កូន​ក្រុម​របស់​លោក​មិន​ត្រឹម​ជា​កីឡាករ​ល្អ​ប៉ុណ្ណោះ​ទេ តែ​គេ​ក៏​ជា​ពលរដ្ឋ​ល្អ​មួយ​រូប​ដែរ។

Zidane និង Cristiano Ronaldo

ប្រតិកម្ម​ខាង​លើ​កើត​ឡើង​ក្រោយ​ពេល​ក្រុម​ហ៊ុន​ Gestifute ​តំណាង​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បញ្ចេញ​ឯកសារ​ដែល​ជា​ភស្តុតាង​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បង់ពន្ធ​ទាំង​អស់​របស់​ Ronaldo មាន​ន័យ​ថា​រូប​គេ​មិន​បាន​គេច​មិន​បង់​ពន្ធ​ដូច​ការ​ចោទ​ប្រកាន់​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​ក្រុម​ Deportivo La Coruna លោក​ Zidane បាន​និយាយ​ការ​ពារ​កូន​ក្រុម​ថា៖​ "មុន​​ជា​កីឡាករ​ Ronaldo ក៏​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ ហើយ​ថែម​ទាំង​ជា​ពលរដ្ឋ​ល្អ​ទៀត។ ពេល​ខ្លះ​មនុស្ស​តែង​បង្កើត​ពាក្យ​ចចាមអារ៉ាម​កើត​ឡើង ហើយ​រឿង​ទាំង​​នោះ វា​ប៉ះ​ពាល់​ដល់​ពួក​យើង ។ ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​យ៉ាង​នឹង​ឆាប់​បញ្ចប់​ទៅ​វិញ​ ហើយ​កីឡាករ​ទាំង​អស់​នឹង​អាច​ផ្ដោត​អារម្មណ៍​យក​ឈ្នះ​ការ​ប្រកួត"៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន