លេច​ធ្លាយ​រូបរាង និង​លក្ខណៈ​ពិសេស​មិន​ធម្មតា HTC 11

  • 2016-12-11 07:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ស្មាតហ្វូន HTC 11 ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ ប៉ុន្តែ​គេ​ហាក់​បី​ដូច​ជា​ដឹង​ច្បាស់ ពី​លក្ខណៈ​ពិសេសៗ នៃ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​នេះ​បាត់​ទៅ​ហើយ។

គេហទំព័រ​ទូរសព្ទ​ដ៏​ល្បី PhoneArena បាន​ឲ្យ​ដឹង​ថា HTC 11 អាច​នឹង​មាន​អេក្រង់​ទំហំ ៥,៥​អ៊ីញ ជា​មួយ​នឹង Screen Resolution ទំហំ ១៤៤០ គុណ​នឹង ២៥៦០ ភិចស៊ែល។

មិន​តែ​ប៉ុណ្ណោះ ស្មាតហ្វូន​ម៉ូដែល​ថ្មី​នេះ នឹង​បំពាក់​បន្ទះ​ឈីប ប្រភេទ Snapdragon 835 និង CPU ប្រភេទ Octa-Core និង Adreno 540 GPU។ ជា​មួយ​គ្នា​នេះ​ដែរ RAM របស់​វា អាច​នឹង​មាន​ទំហំ ៨ GB និង​មាន Memory ទំហំ ២៥៦​ GB ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ Download និង Install កម្មវិធី ក៏​ដូច​ជា ផ្ទុក​រូបថត និង​វីដេអូ បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

អ្វី​ដែល​រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ HTC 11 អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ នៅ​ខាង​ក្រោយ ទំហំ ១២​មេហ្គាភិចស៊ែល និង​កាមេរ៉ា​មុខ ទំហំ ៨​ មេហ្គាភិចស៊ែល ដែល​អាច​ថត​រូប Selfie និង​វីដេអូ បាន​យ៉ាង​ច្បាស់។ ចំណែក​ឯ​ថ្ម​វិញ វា​អាច​នឹង​បំពាក់​ថ្ម ប្រភេទ 3700mAh។

គួរ​បញ្ជាក់​ថា HTC 11 ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​លក់ នៅ​ក្នុង​ឆ្នាំ​២០១៧ ខាង​មុន​នេះ ដែល​មាន​តម្លៃ​ប្រហែល ៦៩១​ដុល្លារ នៅ​ចក្រភព​អង់គ្លេស៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី