លើក​ដំបូងក្នុងជីវិត​ សាឡាត់ ស្រីឡាង ទើបបានចេញទៅបរទេស

  • 2016-12-14 06:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាត់ ស្រីឡាង បាន​ប្រាប់​ Sabay ថា​ជា​លើក​ទី​១​ក្នុងជីវិតនាង​ ដែល​មាន​ឱកាស​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​ទៅលើកដំបូងនេះតាម​រយៈ​ការ​អញ្ជើញ​របស់​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ ឲ្យ​ទៅ​សម្ពោធ​ផលិត​ផលមួយ នៅ​ប្រទេសថៃ​។

“បើ​និយាយ​ទៅ​នេះ​គឺ​ជា​លើក​ទី​១​សម្រាប់​នាង​ខ្ញុំ​ដែល​មាន​ឱកាស​ចេញ​ទៅក្រៅ​ប្រទេស​ ពិតជារំភើប ការ​ចេញ​ទៅ​នេះគឺ​ក្រុម​ហ៊ុន​ថៃ​ដែល​មាន​តំណាង​ចែក​ចាយ​គ្រឿង​សម្អាង​ផលិត​ផល ​Mille នៅ​កម្ពុជា​ជា​​អ្នក​អញ្ជើញ​នាង​ខ្ញុំ​។ ខ្ញុំទៅ​រយៈ​ពេល​៣​ថៃ​បង​គឺ​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦​" ។ សាឡាត់ ស្រីឡាង ថ្លែង។

តួ​ឯក​ស្រី​នៅក្នុង​រឿង​ "ទី​បញ្ចប់​នៃ​ស្នេហ៍​" ខាង​លើ​បាន​បន្ត​ថា​​ ការ​ចេញ​ទៅ​សម្ពោធ​គ្រឿង​សម្អាង​ឲ្យ​ផលិត​ផល​ខាងលើមាន​វត្ត​មាន​នាង​តែ​ម្នាក់​គត់​ដែល​​តំណាង​ឲ្យ​កម្ពុជា​។ "ច៎ាស​បង​ចំពោះ​ការ​ទៅ​ចូល​រួម​សម្ពោធ​គ្រឿង​សម្អាង​នៅ​ប្រទេស​ថៃ​នេះ​ មាន​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំ​បន់​អា​ស៊ី​មាន​ប្រទេស​ភូមា ថៃ វៀត​ណាម ឡាវ និង​ប្រទេស​មួយ​ចំនួន​ទៀត​បង"។ ស្រីឡាង បន្ថែម។

សាឡាត់ ស្រី​ឡាង បញ្ជាក់​ថា​ មូល​ហេតុ​ដែល​តំណាង​ចែក​ចាយ​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ថៃ​ប្រចាំ​នៅ​កម្ពុជា​ជ្រើស​រើស​នាង​ឲ្យ​ទៅចូល​រួម​សម្ពោធ​គ្រឿង​សម្អាង​នៅ​ប្រទេស​ថៃ ដោយសារ​តែ​ខាង​ក្រុម​ហ៊ុន​គិត​ថា​ ស្រី​ឡាង មាន​រូប​សម្រស់​ស្រស់​ស្អាត​ទាំង​កំពស់​ និង​រូប​រាង​៕

អត្ថបទ​៖ ឆុង ស៊ីណាន​