ទ្រី សក្កដា ឡើង​វីឡា​ថ្មី​ តម្លៃ​រាប់ម៉ឺន​ដុល្លារ

  • 2016-12-16 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​នៅ​ទឹក​ដី​នៃ​ខេត្ត​ព្រះ​វិហារ​ ទ្រី​ សក្កដា អ្នក​និពន្ធ​ចម្រៀង​បទ​ស្នាដៃ​​ថ្មី បាន​ឡើង​គេហដ្ឋាន​​សាង​សង់​រួច​ថ្មី​​តម្លៃ​ជាង​១៥ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី សក្កដា មុន​នេះ។

ម្ចាស់​បទ​ "Forever Alone” បន្ត​ឲ្យ​ដឹង​ទៀត​ថា​វីឡា​​តឿដែល​ទើប​នឹង​ធ្វើ​ហើយ​នេះ​ជា​របស់​ម្ដាយ​ខ្លួន​ ដែល​បាន​លក់​ផ្ទះ​ចាស់​កេរ្តិ៍​ពី​លោក​ឪពុក​ មក​រៀប​ចំ​សាងសង់​ថ្មី​ ដែល​ក្នុង​នោះ​មាន​ចំណែក​ជួយ​ចេញ​ពី​លោក​តិច​តួច​បំផុត។ អ្នក​និពន្ធ​ស្នាដៃចម្រៀង​ថ្មី​ក្នុង​ផលិតកម្ម​ហង្សមាស ​បានបញ្ជាក់​ទៀត​ថា​ កម្មវិធី​នេះ​មិន​បាន​អញ្ជើញ​អ្នក​សិល្បៈ​ឡើយ មាន​តែ​មិត្ត​ភក្តិ​ជិតស្និទ្ធធ្លាប់រាប់​អាន​គ្នា​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

សក្កដា ថ្លែង៖ “បង​មិន​បាន​ជួយ​អី​ច្រើន​ទេ គ្រាន់​តែ​រាល់​ខែ​បង​ផ្ញើលុយ​ខ្លះជូន​ម៉ាក់ ។ ឡើង​ផ្ទះ​ថ្ងៃនេះ​ក៏​មិន​ហ៊ាន​ហៅមិត្តភក្តិសិល្បៈ​ដែរ ព្រោះផ្ទះ​បង​នៅ​ឆ្ងាយ​ ដល់​ព្រះវិហារឯណោះ។ បង​ហៅ​តែ​មិត្ត​ភក្តិជិតស្និទ្ធប៉ុន្មាន​នាក់​ហើយសម្រាប់​ភ្ញៀវ​ម្តាយ​បង​ គាត់អញ្ជើញច្រើនគួរសមដែរ"៕

អត្ថបទ៖ ថា ម៉ាលីដា