ដឹង​អត់​ថា​កីឡាករ​ណា​ខ្លះ​រក​ចំណូល​ច្រើន​ជាង​គេ​នៅ Ligue 1 បារាំង​

  • 2016-12-17 04:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសែត​បារាំង​ L’Equipe បាន​ទម្លាយ​តារាង​ប្រាក់​ចំណូល​កីឡាករ​១០​រូប​ដែល​រក​បាន​ខ្ពស់​ជាង​គេ​នៅ​ក្របខ័ណ្ឌ​កំពូល​បារាំង Ligue 1។ កីឡាករ​ទាំង​១០​នោះ​ភាគច្រើន​មក​ពី​ក្រុម Paris Saint Germain ហើយ​មាន​៤​រូប​គឺ​ជា​អតីត​កីឡាករ​ដែល​លេង​នៅ Premier League របស់​អង់គ្លេស។

​៧​រូប​ក្នុង​ចំណោម​១០​នាក់​ដែល​រក​ចំណូល​ខ្ពស់​ជាង​គេ​គឺ​មក​ពី​ក្រុម Paris Saint Germain ក្នុង​នោះ​ខ្សែ​ការពារ​ Thiago Silva ទទួល​ថ្លៃ​ពលកម្ម​ជិត​ ១លាន​ផោន​ក្នុង​១​ខែ (៩២០០០០ផោន) ឈរ​លេខ​១។ Angel Di Maria អតីត​ខ្សែ​បម្រើ​ Man Utd ឈរ​លេខ​២​ទទួល​បាន ៧,៥​សែន​ផោន​ក្នុង​១ខែ​ ស្រប​ពេល​ Edinson Cavani ឈរ​លេខ​៣ ហើយ​ Thiago Motta ឈរ​លេខ​៤។

ដោយ​ឡែក​កីឡាករ​ដែល​មិន​​មក​ពី PSG មាន​៣​រូប​តែ​ឈរ​លំដាប់​ទាប​​បើ​ធៀប​នឹង​កីឡាករ​ផ្សេង​ទៀត ​​ក្នុង​នោះ Radamel Falcao របស់​ Monaco ឈរ​លេខ​៧ ទទួល​បាន​ថ្លៃ​ពលកម្ម ៥​សែន​ផោន​ក្នុង​១​ខែ។ Mario Balotelli របស់ Nice ឈរ​លេខ​៩ ទទួល​បាន ជិត​៤​សែន​ផោន ហើយ Bafetimbi Gomis របស់​ Marseille ឈរ​នៅ​លេខ​១០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម