កីឡាករ​កូរ៉េ​ខាងជើងទាំង៤របស់​ ការពារ​ជាតិ​មក​ដល់​កម្ពុជា​វិញ​យប់​នេះ​

  • 2016-12-17 08:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​បាន​បង្ហោះ​មុន​នេះ​បន្តិច​ថា​ កីឡាករ​កូរ៉េ​ខាង​ជើង​ទាំង​៤​រូប​នឹង​មក​ចូល​រួម​ជាមួយ​ក្លឹប​ម្ដង​ទៀត​សម្រាប់​ប្រកួត​ប្រជែង​ពាន​មិត្ត​ហ្វូន​ ខេមបូឌា លីគ ឆ្នាំ ២០១៧។

កីឡាករ Choe, Jang, Ri និង​ Kim គឺ​ជា​កម្លាំង​សំខាន់​នាំ​ការពារ​ជាតិ​ទទួល​បាន​ចំណាត់​ថ្នាក់​រង​ជើងឯក​លីគ​នៅ​រដូវ​កាល​ចាស់​ ហើយ​ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​​អំឡុង​ពេល​លីគ​កម្ពុជា​សម្រាក​បញ្ចប់​រដូវ​កាល។ យ៉ាង​ណា​ក៏​ដោយ​ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ពួក​គេ​ទាំង​៤ នឹង​មក​ដល់​កម្ពុជា​វិញ​ម៉ោង១១ និង​៣០​នាទី​យប់​នេះ​៕

អត្ថបទ៖ វីរ័ត្ន