​​ទិត្យ ឌីណា ថា​​បើ​ក្រុម​ជម្រើស​ជាតិ ​​ប្រហែល​​ឈ្នះ​ម៉ារ៉ុក​ All Stars ​ម្សិល​មិញ

  • 2016-12-19 02:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ​ក្រុម​​​ Cambodia All Stars ​​ទិត្យ ឌីណា ​មាន​ជំនឿ​ចិត្ត​ថា ​​ប្រ​សិន​បើ​យក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លេង​ប្រហែល​អាច​ឈ្នះ​ បន្ទាប់​​ពី​ក្រុម​​តំណាង​ឲ្យ​កម្ពុជា Cambodia All Stars ​ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុម​ ​​​ម៉ារ៉ុក All Stars ១-១​នៅ​កីឡដ្ឋាន​ RSN ​​ម្សិល​មិញ​​​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ។

ទិត្យ ឌីណា

​​ទិត្យ​ ឌីណា ​ត្រូវ​បាន​កាន់​តំណែង​ជា​ប្រធាន​ក្រុម​​ Cambodia All Stars ​បន្ទាប់​ពី​ផ្លាស់​ប្ដូរ​​ ប្រាក់ មុន្នីឧត្ដម​ ​ដែល​ជា​ប្រធាន​ក្រុម​ទី​មួយ​ចេញ​ពី​ទីលាន។ ​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម ​ខ្សែ​បម្រើ​ឆ្នើម​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​​បង្ហាញ​ជំនឿ​ចិត្ត​ ​បើ​ប្រកួត​គ្នា​រវាង​​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា និង​ម៉ារ៉ុក All Stars ​ម្ចាស់​ផ្ទះ​​អាច​យក​ឈ្នះ​ក្រុម​ភ្ញៀវ​បាន​។

​កីឡាករ​របស់​​ក្លឹប​ប៉ូលិស​រូប​នេះ​​លើក​ហេតុ​ផល​ថា មក​ពី​ក្រុម​ Cambodia All Stars ​ហ្វឹកហាត់​ជា​មួយ​គ្នា​មាន​រយៈ​ពេល​ខ្លី​ពេក​ ទើប​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​មិន​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ល្អ។ ​ងាក​ទៅ​ខាង​ម៉ារ៉ុក​វិញ ឌីណា យល់​ថា មិន​ខ្លាំង​ជាង​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ទេ ​​ហេតុ​នេះ​បើ​ដាក់​​ជម្រើស​ជាតិ​ឲ្យ​លេង​​​មាន​ភាគរយ​ច្រើន​អាច​យក​ឈ្នះ​​បាន។

​ខ្សែ​បម្រើ​មាន​ភាព​ប៉ិនប្រសព្វ​​ខាង​អូស​បាល់​រូប​នេះ​​បញ្ជាក់​ទៀត​ថា ​បើ​ប្រៀបធៀប​​ទម្រង់​លេង​ក្រុម​ Cambodia All Stars ​ភាព​ស៊ី​ចង្វាក់​គ្នា​នៅ​ទាប​ជាង​​ជម្រើស​ជាតិ​នៅ​ឡើយ។ ​

​សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាង​ក្រុម​​​ Cambodia All Stars ​និង​ក្រុម​​ម៉ារ៉ុក​​ All Stars ​គឺ​ដើម្បី​រឹតចំណង​​មិត្ត​ភាព​​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ម៉ារ៉ុក​​ខួប​លើក​ទី​២០ ទំនាក់​ទំនង​ការទូត​៕

ក្រុម​ម៉ារ៉ុក All Stars
ក្រុម​ Cambodia All Stars

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម