ដើម​ហេតុ រុន ស៊ីរ៉ា បែក​គំនិត​និពន្ធ​បទ​ចម្រៀង

  • 2016-12-21 01:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមហេតុ​ បែកគំនិត​និពន្ធ​បទ​ចម្រៀង រ៉ុន ស៊ីរ៉ា ប្រាប់ថា​ដំបូង​ឡើយ ​នាង​​ចាប់​ផ្ដើមត្រឹមរៀន​លេង​ហ្គីតាតែ​ប៉ុណ្ណោះ លុះ​ដល់​ចេះ​ចាំ​ស្ទាត់ផ្នែក​ហ្គីតា ក៏​ចាប់សរសេរ​បទ​សម្រាប់​ច្រៀងខ្លួន​ឯង​តែ​ម្តង។

​​​​"ពី​ដំបូង​ឡើយ​គឺ​ខ្ញុំ​ចាប់​ផ្ដើម​ពី​ការ​រៀន​ ហ្គីតា​ បន្ទាប់​ពី​ចេះ​ណោត​ ខ្ញុំ​ក៏​បែក​គំនិត​សរសេរ​បទ​ចម្រៀង​ខ្លួន​ឯង​ និង​សរសេរ​បាន​ជា​ច្រើន" ស៊ីរ៉ា បញ្ជាក់ ។ នាង​បន្ត​ថា​ រាល់​ពេល​នាង​​ មាន​រឿង​អ្វី​មួយ​ នាង​តែង​តែ​កត់​ទុក​ក្នុង​សៀវភៅ​ សម្រាប់​និពន្ធ​​ជា​ចម្រៀង ព្រោះ​យល់​ថា​ វា​ជា​រឿង​ដែល​ពិបាក​ណាស់​ដែល​ទៅ​និយាយ​ប្រាប់ នរណា​ម្នាក់​ឲ្យ​មក​ស្ដាប់​រឿង​ក្នុង​ចិត្ត​របស់​យើង​ ហើយ​ក៏​មិន​ប្រាកដ​ថា​គេ​ស្ដាប់​ទៀត អីចឹង​មាន​តែ​ការ​បង្ហាញ​អារម្មណ៍​តាម​​តន្ត្រី​ ប៉ុណ្ណោះ។

ស៊ីរ៉ា បញ្ជាក់ថា​ មូលហេតុ​ដែល​​បទ​ចម្រៀង​​នាង​​ភាគ​​ច្រើន​​សុទ្ធ​​តែ​​ជា​​បទ​​មនោសញ្ចេតនា​ព្រោះ​​ ការ​ដែល​តែង​បទ​នីមួយ​ៗ​គី​អាស្រ័យ​ទៅ​លើ​អារម្មណ៍​របស់​នាង​ ម្យ៉ាង​ទៀត​នាង​ជា​​ប្រភេទ​មនុស្ស​​ដែល​​​ស្រគត់ស្រគំ​ទើប​ធ្វើ​ឲ្យ​បទភាគ​ច្រើន​មាន​បែប​បទ​ទៅតាម​នោះ​ដែរ។

តោះ ស្ដាប់​នាង​រៀប​រាប់​ពី​ការ​និពន្ធ​ចម្រៀង​របស់​ហ្មង​ទៅ!!!​​​​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម