រ៉េត ស៊ូហ្សាណា ជាប់​ចំណាត់​ថ្នាក់​លេខ​៤ក្នុង​កម្មវិធី The Voice ទូទាំង​ពិភព​លោក

  • 2016-12-20 06:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ គេហទំព័រ​ The Voice​ Globle ដែល​ជា​ទំព័រ​ Youtube​ ផ្លូវ​ការរបស់​កម្មវិធី​ ប្រកួត​ប្រជែង​ចម្រៀង​លំដាប់​ពិភព​លោកThe Voice​ បាន​បង្ហោះ​វីដេអូ​មួយ ​ដែល​ជា​ការ​សម្រេច​ពី​ចំណាត់​ថ្នាក់​អ្នក​ល្អ​ទាំង​១០​បំផុត​ក្នុង​វគ្គ​ជម្រុះ​ដំបូង "Blind Auditions " ទូទាំង​ពិភព​លោកក្នុង​ឆ្នាំ​២០១៦។ ដែល​ក្នុង​នោះ​ រ៉េត ស៊ូហ្សាណា​ បាន​ទទួល​ចំ​ណាត់​ថ្នាក់​៤។

ភ្លាមៗនោះ រ៉េត​ ស៊ូហ្សាណា ​ក៏​បាន​បង្ហាញ​សារ​ស្ដី​ពី​អារម្មណ៍​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការណ៍​របស់​នាង​ដែរ​ថា​ "ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​និយាយ​ក្រៅ​ពី​រំភើប​យ៉ាង​ខ្លាំង​ និង​ការ​អរគុណ​ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​។ នេះ​គឺជា​មោទនភាព​របស់​ខ្ញុំ​និង​ប្រទេស​យើង"។ រី​ឯលោក អ៉ិន ទី​តូ អ្នក​គ្រប់គ្រងកម្មវិធី​ The Voice Cambodia មាន​ប្រសាសន៍​មុន​នេះ​បន្តិច​ថា​ លោក​ក៏ទើបតែបាន​ឃើញពត៌មាននេះ​ដែរ តែ​លោកសុំមិន​ទាន់​បកស្រាយ​ ដោយសារ​កំពុង​ជាប់រវល់​ដំណើរការកម្មវិធីមួយ។

ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​នោះ​​មាន​ដូច​ជា៖

  1. Fernando Daniel sings "When We Were Young" (Adele)

  2. Alisan Porter sings "Blue Bayou" (Linda Ronstadt)

  3. Vernon Barnard sings "Story of My Life" (One Direction)

  4. រ៉េត ស៊ូហ្សាណា sings "The Power of Love" (Céline Dion)

  5. Dwight Dissels sings "End of The Road" (Boyz || Men)

  6. Renan Zonta sings "Highway To Hell" (AC/DC)

  7. Alfie Arcuri sings "Scars" (James Bay)

  8. Vanessa Axelia sings "Halo (Beyonce)

  9. Chike sings "Roses" (James Arthur)

  10. Ania Karwan sings "Purple Rain" (Prince)

តោះ​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម