តារា​ស្រី​ថៃ​៦​រូប​ដែល​ជាប់​តំណែង​​សិចស៊ី​ដាច់​គេ​ក្នុង​ឆ្នាំ​២០១៦

  • 2016-12-20 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ស្ទង់​មតិ​របស់​បណ្ដាញ​ព័ត៌មាន​ថៃ Super Poll ដែល​បាន​ធ្វើ​ការ​ស្ទាបស្ទង់​ក្នុង​ចំណោម​ទស្សនិកជន​ធ្វើ​ការ​គ្រប់​ផ្នែក គ្រប់​អាជីព កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​បាន​រក​ឃើញ​តារា​សម្ដែង​ស្រី​ចំនួន​៦​រូប​ដែល​មាន​សម្រស់​សិចស៊ី​ជាង​គេ​ក្នុង​ឆ្នាំ​២០១៦​នេះ។ ក្នុង​ការ​បោះឆ្នោត​ស្ទង់​មតិ​រយៈ​ពេល ៦ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ កន្លង​ទៅ​ តារា​សម្ដែង​ស្រី​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ផ្នែក​សិចស៊ី​គឺ Aum Patcharapa ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ដល់​ទៅ ៧៤,១ភាគ​រយ​ម្នាក់​ឯង។ ចំណាត់ថ្នាក់​បន្ត​បន្ទាប់​នោះ​មាន​ដូច​ជា​

១. Aum Patcharapa ទទួល​បាន​សំឡេង​ឆ្នោត ៧៤,១ភាគរយ

២. Mai Davika ទទួល​បាន​សំឡេង​ឆ្នោត ៨,៥ភាគរយ

៣. Poo Praiya ទទួល​បាន​សំឡេង​ឆ្នោត ៧,៦ភាគរយ

៤. Chompoo Ariya ទទួល​បាន​សំឡេង​ឆ្នោត ៧,៦ភាគ​រយ

៥. Pei Panward Hemmanee ទទួល​បាន​សំឡេង​ឆ្នោត ២,៣ភាគរយ

៦. Yaya Urassaya ទទួល​បាន​សំឡេង​ឆ្នោត ០,៦ភាគរយ

ចុះប្រិយមិត្តគិតថា​តារា​ណាសិចស៊ីជាងគេ?

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន