នីកូ អត់ខ្វល់រឿង Brand អាវ​ខ្លះ​ដូរ​ជិត​១០​ដង​ក៏​មាន

  • 2016-12-21 03:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ក្នុង​ដួង​ចិត្ត​យុវវ័យ​ នី​កូ ​បាន​បង្ហើប​តិចនិក​ក៏​ដូចជា​ស្ទីល​​ខ្លះៗ​នៃ​ការ​ស្លៀក​ពាក់​រាល់​ពេល​ឡើង​ឆាក​ ដែល​ក្នុង​នោះ​លោក​ថា​រឿង​ Brand គឺ​អត់​ខ្វល់​ សំខាន់​ឲ្យ​តែ​ស្អាត​។

“Brand មិន​សូវ​សំខាន់​សម្រាប់​ខ្ញុំ​ទេ អី​ក៏​អាច​ស្លៀក​បាន​ ខោអាវ​ខ្លះ​ថោក​តែ​ស្លៀក​ទៅ​​ស្អាត។ ខ្ញុំ​ចាំ​បាន​ថា​​កាល​ចូល​សិល្បៈ​ដំបូង​ មាន​អាវ​មួយ​ខ្ញុំ​​យក​មក​ច្នៃ​ឡើងវិញជិត​​១០ដង​ ពេល​ឡើង​ឆាក"។ ម្ចាស់​បទ "នៅ​ម្នាក់​ឯង​នឹក​រឿង​កន្លង"​ថ្លែង។​

ទើប​តែ​វិវត្តន៍​ខ្លួន​មក​ជា​តារា​ចម្រៀង​ឯករាជ្យ ថ្មីៗ​នេះ​ នីកូ ប្រាប់​ថា​មាន​ការ​មមាញឹក​ច្រើន​ជាមួយ​ការងារ​សិល្បៈ​ ដូច្នេះ​ការ​ស្លៀក​ពាក់គឺជា​រឿង​សំខាន់ ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​មាន​ភាព​ទាក់​ទាញ​ និង​ អាច​ចូល​ចំណោម​ចុះ។

ស្តាប់​ នីកូ រៀប​រាប់​រឿង​ម៉ូដ​សំលៀកបំពាក់​ព្រមទាំង​ការ​រៀប​ចំ​ស្ទីល​​ពេល​ឡើង​ឆាក៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម