ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ត្រឹម ២ម៉ោង នឹង​សាង​សង់​ឆាប់ៗ​នេះ

  • 2016-12-21 07:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី និយោជិក​ របស់​ភ្នាក់ងារ​កម្ពុជា​នាវាចរណ៍​កាំសាប (KAMSAB) នៅ​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០១៦ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ពេល​ត្រឹម ២ម៉ោង នឹង​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ឯកឧត្ដម ស៊ុន ចាន់ថុល បាន​បញ្ជាក់​​ថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​១៩០០​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សាងសង់។ ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​គឺ​នឹង​សាងសង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដែល​ក្នុង​​គម្រោង​បន្ថយ​នៅ​ត្រឹម​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។

ឯកឧត្ដម​បាន​បញ្ជាក់​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ កុំ​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា៕

រូបតំណាង

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ ​