ខាត់ វៃហាំង៖ "តួ​រង​ក៏បាន ឲ្យ​តែ​តួឯកមានសមត្ថភាពជាងខ្ញុំ"

  • 2016-12-23 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​សម្តែង​ខ្សែ​​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំមក​នេះ​ ខាត់ វៃហាំង​ មិន​ធ្លាប់​សម្តែង​ជា​តួ​រង​នោះ​ទេ​ តែ​បើ​ឲ្យ​សម្តែង​ជា​តួ​រង​ក៏​លោក​​ព្រម​ដែរ​ តែលោក​ត្រូវ​មើល​លើ​សមត្ថ​ភាព​តួ​ឯក​សិន​ បើ​សិន​ជា​តួ​ឯក​ជា​រៀម​ច្បង ហើយ​មាន​សមត្ថ​ភាព​ជាងទើបលោកសម្តែង​ជា​មួយ​។ ខាត់ វៃហាំង ប្រាប់​មក​កាន់ ​Sabay ។

កំលោះ​សង្ហារ​មក​ពី​​ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្លែង​ថា​៖ "បើ​ថ្ងៃ​ណា​​មួយ​ផលិត​កម្ម​ចង់​ឲ្យ​ខ្ញុំ​សម្តែង​ជា​តួ​រង​ គឺ​ខ្ញុំ​ត្រូវ​មើល​លើ​សមត្ថ​ភាព​តួ​ឯក​សិន​ បើ​សិន​ជា​តួ​ឯក​គាត់​ជា​រៀម​ច្បង​ខ្ញុំ​ ហើយ​មាន​សមត្ថភាព​ជាង​ខ្ញុំ​ទើប​ខ្ញុំ​សម្តែង​ជា​មួយ​។ តែ​បើ​តួឯក​​គ្មាន​សមត្ថ​ភាព​សម្តែងបាន​​ល្អ​ជាង​ខ្ញុំ​ ខ្ញុំ​មិន​សម្តែង​ជា​មួយ​ទេ​បង​"។

ការ​ប​ដិសេធ​មិន​សម្តែង​ជា​មួយ​តួ​ឯក​ដែល​គ្មាន​សមត្ថភាព​ជាង​ដូច​ខ្លួន​ មិន​បាន​ន័យ​ថា​លោក​​រើស​អើង​ឡើយ ។ "រូប​ខ្ញុំ​​ប​ដិ​សេធ​មិន​សម្តែង​ជា​មួយ​តួ​ដែល​គ្មាន​សមត្ថ​ភាព​លើ​ខ្ញុំ​ មិន​បាន​ន័យ​ថា​ខ្ញុំ​រើស​អើង​គាត់​នោះ​ទេ​បង​ តែ​យើង​ធ្លាប់​សម្តែង​តែ​តួឯក​ហើយ​ បើ​ឲ្យ​សម្តែង​ជា​តួ​រង​ដូច្នេះ​តួឯក​ត្រូវ​មាន​សមត្ថ​ភាព​ខ្លាំង​ជាង​​ខ្ញុំ​"។ ខាត់ វៃ​ហាំង​ បន្ថែម​។

កន្លង​មក​ ខាត់ វៃហាំង​ ធ្លាប់​សម្តែង​ជា​តួ​ឯក​រួម​មាន​៖​ រឿង " និស្ស័យ​ស្នេហ៍​ខ្ញុំ" “ចិត្ត​ស្អប់​បង្កប់​ស្នេហ៍" “អូន​ជា​ការ​ចង​ចាំ​បង​" “ម្តាយ​ក្មេក​រើស​កូន​ប្រ​សារ​" និង​ រឿង " ខ្នោះ​បេះ​ដូង​" ជា​ដើម​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី