ចង់​​ចូល​រួម​ជាមួយ​គ្រួសារ Sabay កុំ​ភ្លេច​ដាក់​ពាក្យ ឱកាស​ការងារ​មក​ដល់​ហើយ!

  • 2016-12-21 08:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay មាន​វិបសាយ​ថ្មី​មួយ​គឺ KANHA ដែល​និយាយ​ពី​រឿង​គ្រប់​យ៉ាង​របស់​នារីៗ​ដូចជា​ការ​ស្លៀកពាក់ ការ​តុប​តែង​ខ្លួន ស្នេហា សុខភាព រឿងរ៉ាវ​ស្នេហា និង​គ្រួសារ​ជាដើម។ ដូច្នេះ​ហើយ​យើង​ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ពេញ​ម៉ោងផ្នែក អ្នក​យក​ព័ត៌មាន និង Editor ដើម្បី​មក​សរសេរ​ព័ត៌មាន​លើ​គេហទំព័រ​ថ្មី​មួយ​នេះ និង​មុខ​តំណែង​ជា​ច្រើន​ទៀត។ អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ស្វែង​យល់​បន្ថែម​តាមរយៈ kanha.sabay.com.kh/

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

បើ​ចាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com ៕​

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម