Barcelona ស៊ី​ក្រុម​លីគ​លំដាប់​ទី​៣​ Hercules គ្មាន​ប្រណី ៧-០

  • 2016-12-22 03:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​ដំណែង​ជើង​ឯក FC Barcelona បាន​បំបាក់​ Hercules មក​ពី​ក្របខ័ណ្ឌ​លីគ​លំដាប់​ទី​៣​ ក្នុង​លទ្ធផល​ ៧-០ ក្នុង​កម្មវិធី Copa del Rey។

កាល​ពី​ជើង​ទី​១​ក្រុម​ទាំង​២​ស្មើ​គ្នា​ ១-១ ប៉ុណ្ណោះ​តែ​​បើ​ទោះ​ជា​យប់​មិញ​គ្មាន​វត្តមាន Lionel Messi, Luis Suarez និងNeymar ក៏​ Barcelona បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ចាស់​ដៃ​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង​៦​ម៉ឺន​នាក់​ នៅ​វគ្គ​ទី​១​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១​បាន​សម្រេច​នៅ​នាទី ៣៧​ដោយ​ខ្សែ​ការពារ​វ័យ​ក្មេង​សញ្ជាតិ​បារាំង Lucas Digne មុន​ពេល​ដែល Rakitic បន្ថែម​គ្រាប់​ទី​២​ដោយ​ការ​ទាត់​បាល់​ប៉េ​ណាល់​ទី​នាទី ៤៥។

ចូល​ដល់​វគ្គ​ទី​២​ក្រុម​លោក​ Luis Enrique មិន​បាន​បន្ថយ​ការ​វាយ​សម្រុក​នោះ​ទេ​ហើយ​បន្ថែម​៥​គ្រាប់​ទៀត​ដោយ​កីឡាករ Rafinha នាទី​៥០, Turan ៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ៥៥, ៨៦, ៨៩ និង​ Alcácer ​នាទី​៧៣៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី