Selena Gomez ស្រក់​ទឹក​ភ្នែក​អាណិត​ក្មេង​ៗ​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព

  • 2016-12-27 02:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២៣ ​ខែ ​ធ្នូ (មុន​ថ្ងៃ​បុណ្យ​ណូអែល) តារា​ចម្រៀង​អាមេរិក Selena Gomez បាន​ចុះ​សួរ​សុខ​ទុក្ខ​នៅ​ឯ​មណ្ឌល​ថែ​ទាំ​សុខភាព Cook Children's Medical Center ​ក្នុង​​ទីក្រុង Fort Worth រដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​និង​បង្ក​ភាព​រីករាយ​ដល់​ក្មេង​ៗ​ដែល​ឈឺ​មិន​អាច​ទៅ​ផ្ទះ​ជប់លៀង​បុណ្យ​ណូអែល​ដូច​ក្មេង​ដទៃ​ទៀត​បាន។

អាណាព្យាបាល​និង​អ្នក​មើល​ថែ​នៅ​​មណ្ឌល​ថែ​ទាំ​សុខភាព Cook Children's Medical Center បាន​សរសើរ​ពី​ទឹក​ចិត្ត​របស់​តារា​ចម្រៀង​វ័យ២៤​ឆ្នាំ​រូប​នេះ​ថា​ នាង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រលាញ់ អស្ចារ្យ​និង​មិន​មាន​ពុត​ត្បុត​អ្វី​ឡើយ។ "​នាង (Selena Gomez) មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​នឹង​ក្មេង​ៗ ហើយ​ខ្ញុំ​ឃើញ​នាង​ស្រក់​ទឹក​ភ្នែក​​តិច​ៗអាណិត​ក្មេង​ៗ​អ្នក​ជំងឺ​ថែម​ទៀត។ នេះ​ជា​មនោសញ្ចេតនា​ដ៏​ពិសេស​សម្រាប់​អ្នក​ជំងឺ"។ យោង​តាម​ប្រភព​​ប្រាប់​ព័ត៌មាន​របស់ E! News។

​​​តារា​ចម្រៀង Selena Gomez បាន​ចំណាយ​ពេល​វេលា​ជាមួយ​នឹង​ក្មេង​ៗ​ចំនួន​១៤​នាក់​ហើយ​ក៏​បាន​ជួយ​តុបតែង​​នំ Cookies នៅ​ឯ​កន្លែង​ក្មេង​លេង​ផង​ដែរ។ តើ​ប្រិយមិត្ត​មាន​អារម្មណ៍​យ៉ាងណា​ដែរ​ពេល​ឃើញ​អំពើ​ល្អ​របស់ Selena Gomez?

​​

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ