តារា​២​រូប​ ទទួល​ស្គាល់​ថា​ខ្លួន​ចម្លង​ស្ទីល​តារា​បរទេស

  • 2016-12-27 03:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ក្នុង​ស្រទាប់​យុវវ័យ​២​រូប​ ដែល​ហ៊ាន​សារភាព​ថា​ខ្លួន​ចម្លង​ស្ទីល​តុប​តែង​ខ្លួន​តាម​តារា​បរទេស ជាក់​ស្តែង​គឺ​តារា​កូរ៉េ​តែម្តង​ ហើយ​ភាព​ក្លាហាន​ក្នុង​ការ​សារភាព​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ សរសើរ​ថា​ពួកគេ​ហ៊ាន​ទទួល​ស្គាល់​ការពិត​ ក្នុង​ការ​បញ្ចេញ​អ្វី​ដែល​ខ្លួន​ស្រលាញ់​មក​​ដោយ​មិន​ព្យាយាម​លាក់​បាំង។

តារា​ចម្រៀង​២​រូប​ខាង​ក្រោម​នេះ​ដែល​​​​ក្លាហាន​ហ៊ាន​​ទទួល​ស្គាល់​ការពិត៖

១. តារា​ចម្រៀង​វ័យ​ក្មេង ទេព បូព្រឹក្ស នាង​លើក​ឡើង​ថា​ នាង​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ចម្លង​ស្ទីល​ស្លៀក​ពាក់​និង​ស្ទីល​តុប​តែង​ខ្លួន​ មួយ​ចំនួន​ទៀត​របស់​អតីត​មេក្រុម​ចម្រៀង​ 2NE1 គឺ CL ព្រោះ​ CL គឺ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​នាង។ ម្ចាស់​បទ "Bad Wonder Women” បន្ត​ទៀត​ថា​ អ្វី​ដែល​នាង​ចូលចិត្ត​ធ្វើ​តាម​ម្ចាស់​បទ "Baddest Female” គឺ​ការ​ប្ដូរ​ពណ៌​សក់ ហើយ​ចំណុច​ទាំង​អស់​នេះ​អ្នក​គាំទ្រ​របស់​នាង​សុទ្ធ​តែ​យល់​​ពី​នាង​ដូច​គ្នា។

២. តារា​ចម្រៀង​ក្នុង​ចិត្ត​យុវវ័យ G-Devith ក៏​ធ្លាប់​បាន​ប្រាប់​ត្រង់​ៗ​ថា​ ខ្លួន​ចូល​ចិត្ត​ស្ទីល​គ្រប់​យ៉ាង​របស់ G-Dragon មិនថា​​​ទាំង​ស្ទីល​សាក់ ការ​ស្លៀក​ពាក់​ ការ​ប្ដូរ​ពណ៌​សក់ ទាំង​សិល្បៈ​នៃ​ការ​រ៉េប គឺ​ម្ចាស់​បទ​ "No Smoke” តែង​តែ​មាន​ទំនោរ​ទៅ​រក​មេក្រុម​ចម្រៀង​​កំពូល​របស់​កូរ៉េ BIGBANG ដែរ។ ហើយ​គ្រប់​ស្ទីល​របស់ ម្ចាស់​បទ​​"រាំ​ញី​កែង​ជើង" គឺ​អ្នក​គាំទ្រ​របស់​លោក​តែង​តែ​យល់​ពី​លោក​ជានិច្ច៕

ទស្សនា​វីដេអូ​បក​ស្រាយ​បន្ថែម​ពី ទេព បូព្រឹក្ស៖​​​​​

អត្ថបទ៖ Samedy