​ពាន​រង្វាន់​ដែល​ស្វាយរៀងនិង​ការពារជាតិ​គ្រោង​បង្កើត​ចុង​ខែ​នេះ​ត្រូវ​រំសាយ​វិញ​ហើយ

  • 2016-12-28 01:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ដែល​គ្រោង​និង​បង្កើត​សម្រាប់​ប្រកួត​នៅ​ចុង​ខែ​ធ្នូ​នេះ​​ ដែល​មាន​ការ​សហការ​រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង​និង​ក្រុម​បាល់ទាត់​ក្រសួង​ការពារជាតិ ជាមួយក្រុមមកពីក្រៅប្រទេស២ទៀតនោះ​ត្រូវ​លុប​ចោល​វិញ​ហើយ ដោយ​មូលហេតុ​មិន​មាន​ពេល​វេលាគ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ ហើយ​ណា​មួយ​ទៀត​ក្រុម​មក​ពី​ក្រៅ​ប្រទេស​ដែល​និង​ត្រូវ​មក​ប្រកួត​នោះ​ពួក​គេ​ឆ្លើយ​តប​និង​អ្នក​រៀបចំ​កម្មវិធីយឺត​ពេលពេក។

យ៉ាងណាមិញ ​ក្រោយ​ពី​មិន​បាន​បង្កើត​ពាន​រង្វាន់​នេះ​ហើយ ​ក្រុម​ក្រសួងការពារជាតិ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ផ្សេង​ៗ​នៅ​កម្ពុជា​នេះ​ដែរ ​ប៉ុន្តែ​ក៏​នៅ​មាន​ការ​ប្រកួត​ធំ​មួយ​នៅ​ក្រៅ​ទៀត​ដែរ គឺ​ពានរង្វាន់​នៅ​ប្រទេស​ថៃ ដែល​មាន​ក្រុម​ខ្លាំង​ៗ​ចូល​រួម​ជា​ច្រើន​ទៀត។ ហើយ​បើងាក​ទៅ​ខាង​ក្រុម​ស្វាយ​រៀង​វិញ ​ពួកគេ​ក៏​មាន​ការ​ប្រកួត​ផ្សេេង​ៗ​ដូចគ្នា ពោល​គឺ​មុន​ការ​បើករដូវកាលថ្មី​នេះ ក្រុមទាំងអស់នៅកម្ពុជា សុទ្ធតែមាន​ការ​មាញឹក​ដូច​គ្នា​ ក្នុងការ​ប្រកួត​សាកល្បង​កម្លាំង​កីឡាករ ​ក៏ដូចជា​ស្វែង​រក​ជម្រើស១១នាក់ឱ្យបានល្អ​បំផុត៕

អត្ថបទ៖ នួន ស៊ីណា​