ណាហ្គា​វើល ​ចុះកុងត្រា​យក​​ខ្សែ​ការពារ​ម្នាក់​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​ជប៉ុន

  • 2016-12-28 06:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ណាហ្គាវើល​បាន​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន ​វ័យ ​២៤​ឆ្នាំ​ Fujihara Kento ​ក្នុង​រយៈពេល​១​ឆ្នាំ​នា​ព្រឹក​នេះ ​ដើម្បី​មក​ជួយ​ក្រុម​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា​នៅ​រដូវកាល​ថ្មី​។

កីឡាករ​ Fujihara ​រូបនេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​សាម៉ូរ៉ៃ​ជប៉ុន​ក្នុង​ឈុត U16, U17, U18 និង U19 ​ផងដែរ។​ មិនត្រឹមតែ​ប៉ុណ្ណោះ កីឡាករដែលមានកម្ពស់​១,៨០ ​ម៉ែត្រ​រូបនេះ​ក៏បាន​ជួយ​ឱ្យ​ក្រុម ​Albirex Niigata Singapore​ ឈ្នះ​លីគ​កំពូល​របស់ប្រទេស ​សិង្ហបូរី ​ព្រម​ទាំង​បាន​ឈ្នះ​ពានរង្វាន់ Community Shield, League Cup និង Singapore Cup ​ក្នុង​រយៈពេល​៣​ឆ្នាំ​ដែល​រួម​រស់​ជាមួយ Albirex Niigata Singapore។

ប្រភព៖ Facebook ណាហ្គាវើល

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម