តារាល្បីច្រើន​ដួង​ទៅ Surprise Fan នៅ​លេជេន

  • 2016-12-29 09:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្ងៃ​មិញ​នេះ​​តារា​សម្តែង​ស្រី​ជា​ច្រើន​រូប​បាន​ទៅ​ Surprise Fan នៅ​រោង​ភាព​យន្ត​លេជេនទួល​គោក​​ មាន​ អ្នកនាង សុខ សោម៉ាវត្តី អ្នកនាង ខ្ញុង កញ្ញា គៀត សុវណ្ណឡាង កញ្ញា សាឡាត់ ស្រីឡាង និង​កញ្ញា ថន លក្ខិណា ។

កា​រ​មក​ជួបជុំ​គ្នា​របស់​តារា​​សម្តែងស្រីជា​ច្រើន​ដួង​នេះ ​ក្នុង​គោល​បំណង​ Surprise Fan ដែល​កំពុង​តែ​ទស្ស​នា​ខ្សែ​ភាព​យន្ត​ខ្នាត​​ធំ​របស់​ផលិត​កម្ម​LD Picture រឿង​ "ខ្មោចម៉ាំ​មី​" ​ដែល​ជា​ខ្សែ​ភាព​ខ្មោច​លង​បន្លាច​លាយ​ឡំ​ជា​មួយ​កំប្លែង​សើច​​តាំង​ពី​ដើម​រហូត​ដលចប់​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក ដៀក លីដា ម្ចាស់​ផលិត​កម្ម​LD Picture បាន​មាន​ប្រ​សាសន៍​ថា នៅ​ក្នុង​រឿ​ង "ខ្មោច​ម៉ាំ​មី​"​ជា​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​ដែល​ផ​លិត​កម្ម ​LD Picture បាន​យក​រឿង​ប្រ​ហែល​៣​ទៅ​៤​រឿង​មក​ដាក់​បញ្ចូល​គ្នា​បង្កើត​បាន​ខ្សែ​ភាព​យន្ត​មួយ​ថ្មី​ ដើម្បី​ឲ្យ​អ្នក​ទស្សនា​ប្លែក​អា​រម្មណ៍​ខុស​ពី​រឿង​មុន​ៗ។

"បាទ​​នៅ​ក្នុង​រឿង​នេះ​ខ្ញុំ​បាន​​ដាក់​បញ្ចូល​គ្នា​ដូច​ជា​៣​ ទៅ​៤​រឿង​ដែរ​ មាន​រឿង "​ក្រ​ឡ​អី​ហ្នឹង" “អា​ពាក់​មួក​សុវត្ថិ​ភាព​"បាន​និង​ពី​រឿង​ទៀត​ខ្ញុំ​ចាំ​អត់​បាន​"។ លោក ដៀក លីដា ថ្លែង​។

ខ្សែ​ភាព​ខ្នាត​ធំ​រឿង​ "ខ្មោច​ម៉ាំមី​" ចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​ភាព​យន្ត​ទំនើប​ៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​នៅ​ខេត្ត​សៀម​រាប​ ចាប់​ពី​ថ្ងៃ​ទី​២៩​ខែ​​ ធ្នូ​ នេះ​ហើយ​ចូល​រួម​សម្តែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​រឿង​មាន​ដូច​ជា​អ្នកនាង សុខ សោម៉ា​វត្តី អ្នកនាង សារ៉ាយ សក្ខណា កញ្ញា ថន លក្ខិណា អ្នកនាង ខ្ញុង លោក BIG និង​តារា​សម្តែង​ជា​ច្រើន​ដួង​ទៀត​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន