Samsung នឹង​ផ្គត់ផ្គង់​ផ្ដាច់​មុខ​អេក្រង់​ AMOLED ឲ្យ iPhone ឆ្នាំ​ក្រោយ

  • 2016-12-30 01:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ iPhone ចេញ​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ប្រភេទ​អេក្រង់​ ៣ ផ្សេង​គ្នា​ រួម​មាន​ ៤,៧ អ៊ីញ ៥,៥ អ៊ីញ និង​ ៥,៨ អ៊ីញ។

រូបរាងគំរូ iPhone ជំនាន់ថ្មី

ដោយ​ឡែក​ប្រភព​ពី​សង្វាក់​ផលិតកម្ម​តៃវ៉ាន់​បាន​អះអាង​ថា​​ ក្រុមហ៊ុន​ Samsung Display នឹង​ជា​អ្នក​ផ្គត់ផ្គង់​ផ្ដាច់​មុខ​អេក្រង់​ AMOLED សម្រាប់​ iPhone អេក្រង់​ ៥,៨ អ៊ីញ​​ដែល​ចេញ​ឆ្នាំ​ ២០១៧។ គេ​រំពឹង​ថា​ក្រុមហ៊ុន​​នេះ​នឹង​ផ្គត់ផ្គង់​អេក្រង់​ AMOLED ប្រមាណ​ ២០ លាន​ផ្ទាំង​ក្នុង​មួយ​ខែ។ សម្រាប់​ iPhone ពីរ​ប្រភេទ​ទៀត​នឹង​ប្រើ​អេក្រង់​ TFT-LCD ប៉ុន្តែ​ទាំង​បី​ប្រភេទ​នឹង​​បង្ហាញ​វត្តមាន​ដំណាល​គ្នា។

គួរ​រំលឹក​ថា ​​ដៃគូ​ផ្គត់ផ្គង់​សម្រាប់​ iPhone នៅ​ឆ្នាំ​ក្រោយ​នឹង​ចាប់​ផ្ដើម​ការ​ផលិត​វត្ថុធាតុដើម​នៅ​​ខែ​មីនា​ឆ្នាំ​ ២០១៧ ជា​ទ្រង់ទ្រាយ​តូច ក្រោយ​មក​នៅ​ខែ​ ឧសភា-កក្កដា ទើប​ចាប់​ផ្ដើម​ផលិត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម