Amazon​ ​គ្រោង​ប្រើ​បាឡុង​ធ្វើ​ជា​ឃ្លាំង​ផ្ទុក​ទំនិញ​លើ​អាកាស

  • 2016-12-30 02:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្ហាញ​ពី​ការវិវត្តន៍​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ដល់​ទំនិញ​ដល់​អតិថិជន​ ​Amazon​ ​គ្រោង​ប្រើ​បាឡុង​ធ្វើ​ជា​ឃ្លាំង​ផ្ទុក​ទំនិញ​លើ​អាកាស។

គម្រោង​នេះ​ ​Amazon​ ​ជឿ​ថា​អាច​ផ្ដល់​ទំនិញ​ដល់​អតិថិជន​បាន​យ៉ាង​រហ័ស​ ​ព្រោះ​បាឡុង​ឃ្លាំង​ទំនិញ​តែង​សំគាំង​ខ្លួន​ជា​ច្រើន​ជា​គោលដៅ​ ​ពោល​គឺ​នៅ​ក្បែរ​អ្នក​បញ្ជា​ទិញ។ ក្រោយ​ទទួល​ការ​បញ្ជា​ទិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​បាឡុង​ឃ្លាំង​នោះ​នឹង​ទម្លាក់​ទំនិញ​ចំ​ទីតាំង​ដែល​អតិថិជន​ចង់​បាន​តែ​ម្ដង។

ដោយឡែក​ ​Amazon​ ​មិន​បាន​បញ្ជាក់​ពី​ពេល​ដំណើរការ​បច្ចេកវិទ្យា​នេះ​នៅ​ឡើយ​ទេ​ ទោះ​ពួក​ផលិត​ម៉ូដែល​សាកល្បង​​រួច​ហើយ​ក្ដី​ ​ព្រោះ​ត្រូវ​រង​ចាំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​អាមេរិក៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម