ស្ត្រីមានឥទ្ធិពលបំផុតក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០១៦
- 2016-12-30 07:06:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានឥទ្ធិពលបំផុតក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០១៦
ចន្លោះមិនឃើញ
Forbes ដែលជាទស្សនាវដ្ដីជំនួញធំបំផុតរបស់អាមេរិក ទើបបានចេញផ្សាយបញ្ជីឈ្មោះ និងលេខរៀងស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ ២០១៦។
ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើលោកស្រី Sheryl Sandberg ប្រធាននាយកប្រតិបត្តិ នៃបណ្ដាញសង្គម Facebook។ លោកស្រីក៏ជាប់លេខរៀងទី ៧ ជាស្ត្រីមានឥទ្ធិពលបំផុតក្នុងពិភពលោក។
លេខ ២ គឺលោកស្រី Susan Wojcicki នាយកប្រតិបត្តិរបស់ Youtube និងលេខរៀងទី ៨ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងពិភពលោក។
លេខ ៣ គឺលោកស្រី Meg Whitman នាយកប្រតិបត្តិក្រុមហ៊ុន HP ហើយលើស្ត្រីស្ថិតលេខរៀងទី ៩ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងពិភពលោក។
លេខ ៤ លោកស្រី Virginia “Ginni” Rometty នាយកប្រតិបត្ត IBM និងលេខរៀងទី ១១ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ៥ លោកស្រី Angela Ahrendts នាយករងជាន់ខ្ពស់របស់ Apple និងលេខរៀងទី ១៥ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ៦ លោកស្រី Safra Catz សហនាយកប្រតិបត្តិក្រុមហ៊ុន Oracle និងលេខរៀងទី ២០ នៃ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ៧ លោកស្រី Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ហើយលោកស្រីស្ថិតលេខរៀង ២៧ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ៨ លោកស្រី Ursula Burns នាយកប្រតិបត្តិ Xerox និងលេខរៀងទី ៣៤ នៃស្រ្តីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ៩ លោកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo និងស្ថិតលេខរៀង ៥៥ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។
លេខ ១០ លោកស្រី Lucy Peng សហស្ថាបនិក Alibaba ហើយស្ថិតលេខរៀង ៣៥ នៃស្ត្រីមានឥទ្ធិពលបំផុតក្នុងលោក។